• 2020-08-05 02:34:02
  • ព័ត៌មាន

ហេតុការណ៍​ផ្ទុះ​​នៅ​លីបង់​សម្លាប់​មនុស្ស​ជាច្រើន​ និង​មាន​រំញ័រ​​ដូចគ្រោះ​រញ្ជួយ​ដី​

  • 2020-08-05 02:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​ការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារជាតិ​គីមី​ដ៏​ធំ​មួយ​នៅ​រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​ មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​មនុស្ស​​៧០​នាក់ និង​លើស​ពី​៣០០០​នាក់​ផ្សេង​ទៀត​កំពុង​មាន​របួស​ធ្ងន់​​ និង​ស្រាល។​

តាម​ការ​សន្និដ្ឋាន​ការ​ផ្ទុះ​នេះ​អាច​មក​ពី​សារធាតុ​គីមី​ Ammonium Nitrate (អាម៉ូញ៉ូមនីត្រាត) នៅ​ក្នុង​ឃ្លាំង​នា​កំពង់​ផែ​ក្នុង​ទី​ក្រុង​ ប៉ុន្តែ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​របស់​អាមេរិក​សង្ស័យ​ថា​វា​អាច​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​របស់​ក្រុម​ភេរវកម្ម​ច្រើន​ជាង​។​

មក​ទល់​នឹង​ពេល​នេះ​ក្រុម​គ្រូពេទ្យ​​កំពុង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​នៅ​រស់រាន​ ​ដោយ​គេ​បារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​លើស​ពី​តួ​លេខ​បច្ចុប្បន្ន។​ ការ​ផ្ទុះ​​ដ៏​អាក្រក់​នេះ​បាន​បង្ក​ជា​កម្លាំង​រញ្ជួយ​កម្រិត​ ៣,៥ វ៉ិចទ័រ​ ដែល​មាន​រំញ័រ​ក្នុង​ចម្ងាយ​ជិត​៣០០​គីឡូ​ម៉ែត្រ​ទៅ​ដល់​ប្រទេស​ក្បែរ​ខាង​ក្នុង​តំបន់​សមុទ្រ​​មេឌីទែរ៉ាណេ៕ ​​

ប្រភព៖ Sky News ប្រែសម្រួល៖ សៀនហួរ

មតិយោបល់