- 2020-08-06 03:20:07
- ព័ត៌មាន
សិង្ហបុរីបន្តឆ្លងកូវីដឥតស្រាកស្រាន្ត ករណីឆ្លងថ្មីម្សិលមិញជិត១ពាន់នាក់ភាគច្រើនជាពលករ
- 2020-08-06 03:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីបន្តឆ្លងកូវីដឥតស្រាកស្រាន្ត ករណីឆ្លងថ្មីម្សិលមិញជិត១ពាន់នាក់ភាគច្រើនជាពលករ
ចន្លោះមិនឃើញ
សិង្ហបុរីបានប្រកាសរកឃើញអ្នកឆ្លងថ្មី៩០៨ករណីកាលពីម្សិលមិញ ដែលវាគឺជាចំនួនមួយច្រើនបំផុតប្រចាំថ្ងៃក្នុងរយៈពេល៣ខែចុងក្រោយនេះ។
អ្នកឆ្លងភាគច្រើនគឺជាពលករអន្តរប្រវេសន៍ដែលឆ្លងដងមកធ្វើការក្នុងប្រទេសដែនកោះមួយនេះ ដែលត្រូវបានរាប់ថាជាករណីនាំចូលប៉ុន្តែក៏មានដែរករណីឆ្លងក្នុងសហគមន៍ប៉ុន្តែស្ថិតក្នុងស្ថានការណ៍អាចគ្រប់គ្រងបាន។ ចំនួននេះនាំឱ្យមានករណីឆ្លងសរុបនៅសិង្ហបុរី កើនឡើងដល់ ៥៤. ២៥៤នាក់ ។
វិធានការបន្ទាន់ក្រោយមានអ្នកឆ្លងច្រើនបែបនេះ បានជំរុញឲ្យអាជ្ញាធរសិង្ហបុរីធ្វើការសម្អាត បាញ់ថ្នាំសម្លាប់មេរោគអគារស្នាក់នៅទាំងអស់របស់ពលករឆ្លងដែនក្នុងប្រទេស ហើយពលករជិត១ម៉ឺននាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក៕