- 2020-08-06 03:59:38
- ព័ត៌មាន
សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់
- 2020-08-06 03:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផេកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលេដ្ឋ ថែរក្សាសុខាភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់។
សម្តេចតេជោ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះមានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ»។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ទន្ទឹមនឹងនេះដែរ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើងពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សូម បងប្អូនប្រជាពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19 ទាំងអស់គ្នា។