• 2020-08-06 13:53:49
  • ព័ត៌មាន

ភ្លៀងមួយមេធំ តើមានទិដ្ឋភាពបែបណា នៅលើដងផ្លូវ ក្រុងភ្នំពេញ?

  • 2020-08-06 13:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ មានភ្លៀងមួយមេយ៉ាងធំ នៅក្នុងរាជធានីភ្នំពេញ។ ក្រោយភ្លៀងតើមានទិដ្ឋភាពបែបណាខ្លះ នៅលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ?

ចង់ដឹងសូមទស្សនាទិដ្ឋភាពខាងក្រោម ដែលផ្ដិតរូបភាព ដោយលោក យ៉ន សូវៀត អ្នកថតរូប Sabay នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០នេះ៖

បើផ្អែកតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសរសេរនៅលើផេករបស់ខ្លួន កាលពី ១ម៉ោងមុននេះថា កំពស់ទឹកភ្លៀងមុននេះមាន ៩០មម ។

មន្ទីរបានបន្ថែមទៀតថា ដោយសារសមត្ថភាពបូមទឹកតាមស្ថានីយ៍កើន៣ដង ធ្វើឲ្យតំបន់ជាច្រើនទឹកបានស្រកលឿន លើកលែងតែទីតាំងស្តុប ម៉ុងឌីយ៉ាល់ ទឹកនឹងស្រកជាបន្តបន្ទាប់ក្នុងរង្វង់ ៣០នាទីទៀត។

«សូមបងប្អូនជួយកាយសំរាមមុខអណ្តូងលូ និងសូមពង្វាងចរាចរទីតាំងស្តុប ម៉ុងឌីយ៉ាល់រហូតដល់ម៉ោង ១៩:៣០យប់ទើបអាចធ្វើចរាចរបាន»៖៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់