• 2020-08-07 04:29:24
  • ព័ត៌មាន

មនុស្ស១៦នាក់ចាប់ខ្លួន ក្នុងនោះ​មាន​អ្នកគ្រប់គ្រង​កំពង់ផែ ក្រុង​បេរូត

  • 2020-08-07 04:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហាថា អាជ្ញាធរលីបង់បានចាប់ខ្លួនមនុស្ស ១៦ នាក់នៅក្នុងការស៊ើបអង្កេតមួយចំពោះការផ្ទុះឃ្លាំងស្តុក នៅកំពង់ផែ Beirut ហើយប្រភពតុលាការ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកគ្រប់គ្រងកំពង់ផែនេះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។

ប្រភពរូបភាព៖ (Thibault Camus/Pool via REUTERS)

NNA មិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ប៉ុន្តែបានដកស្រង់សម្តីលោកចៅក្រម Fadi Akiki តំណាងរដ្ឋាភិបាល នៅឯតុលាការយោធា​ ដោយនិយាយថា រហូតមកដល់ពេលនេះ អាជ្ញាធរបានសាកសួរមន្ត្រីកំពង់ផែ និងមន្ត្រីគយជាង ១៨ នាក់ និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងការងារថែទាំនៅឃ្លាំងនេះ។

ទីភ្នាក់ងារសារព័ត៌មាន NNA បានស្រង់សម្តីលោកអាគីគី បាននិយាយថា«មនុស្សចំនួន ១៦ នាក់ត្រូវបានគេយកទៅឃុំឃាំងដែលជាផ្នែកមួយនៃការស៊ើបអង្កេត។ លោកថាការស៊ើបអង្កេតកំពុងបន្ត។

យ៉ាងហោចណាស់មនុស្ស ១៤៥ នាក់បានស្លាប់ និង ៥,០០០ នាក់រងរបួស ដោយសារការផ្ទុះឃ្លាំងស្ដុកដ៏ធំមួយ​នៅកំពង់ផែ បេរូត ប្រទេសលីបង់ កាលពីថ្ងៃអង្គារិ៍ កន្លងទៅនេះ។ មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន ខណៈដែលមនុស្សរហូតដល់ ២សែន៥ម៉ឺននាក់​ត្រូវបានបាត់បង់ទីជម្រក ហើយស្ថានភាបនេះ កាន់តែធ្វើឲ្យប្រទេស​នេះ​ធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ច ស្របពេលដែលជំងឺកូវីដ១៩​ កំពុងរាតត្បាតពិភពលោក៕​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់