• 2020-08-11 09:29:07
  • ព័ត៌មាន

រដ្ឋបាលខេត្តកោះកុង ពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត អំឡុងពិធីបុណ្យអុំទូក

  • 2020-08-11 09:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យសំណើ សុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត អំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០២០។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រៀងរាល់មានពិធីប្រពៃជាតិខ្មែរ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែងតែបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតណាដែលបានខិតខំកសាងខ្លួន និងធ្វើការកែប្រែខ្លួនបានល្អប្រសើរ និងអនុវត្តតាមច្បាប់។

តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម រស់ សារ៉ាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានបង្ហាញអំពីទិដ្ឋភាពផ្លូវច្បាប់ក្នុងអង្គប្រជុំ ហើយក្រុមការងារក៏បានសម្រេចពិនិត្យនូវសំណើស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត យ៉ាងល្អិតល្អន់តាមនីតិវិធីច្បាប់ និងបានឯកភាពគ្នាជាឯកច្ឆ័ន្ទ តាមសំណើររបស់អង្គភាពពន្ធនាគារខេត្ត ក្នុងបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតកំឡុងពេលពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០២០ និងរៀបចំសំណុំបែបបទស្នើសុំតាមនីតិវិធីជូនថ្នាក់ដឹកនាំសម្រេច។

ប្រភព៖ រដ្ឋបាលខេត្ត កោះកុង

មតិយោបល់