• 2020-08-12 06:22:53
  • ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ ! នៅថ្ងៃឈប់សម្រាកខាងមុខ សូមបងប្អូនទុកដាក់សំរាម ឲ្យបានត្រឹមត្រូវផង

  • 2020-08-12 06:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម​ សំណល់រឹង ក្នុងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ ២១​ខែសីហា ឆ្នាំ២០២០ ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងអំឡុងពេលឈប់សម្រាក ចំពោះការផ្តល់សេវាសម្អាត ប្រមូលសម្រាម និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ នឹងមិនបានល្អដូចថ្ងៃធម្មតាទេ ព្រោះកម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី នឹងអវត្តមានមួយចំនួន។ដូចនេះដើម្បីថែរក្សា សោភ័ណភាព អនាម័យបរិស្ថាន ឲ្យបានល្អ ទាំងអស់គ្នា សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ជេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយរក្សាទុកសំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរបស់ខ្លួនរៀងៗខ្លួន ជាបណ្តោះអាសន្នសិន ។

សូមមើលសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់