• 2020-08-14 01:54:05
  • ព័ត៌មាន

អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩​នៅ​ឥណ្ឌា​កើន​ដល់​ជិត​៥០០០០​ប៉ុន្តែ​​ប្រេស៊ីល​នៅ​តែ​ច្រើន​ជាង​

  • 2020-08-14 01:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា​នៅ​តែ​មាន​ករណី​ឆ្លង​ និង​ស្លាប់​ច្រើន​នៅ​ឡើយ​ ជា​រៀង​រាល់​ថ្ងៃ​ ក្នុង​កម្រិត​មួយ​ដែល​រដ្ឋាភិបាល​មិន​អាច​ទប់​ជាប់​ដូច​ប្រេស៊ីល​ និង​អាមេរិក​ដែរ។​

គិត​ត្រឹម​ថ្ងៃ​នេះ​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​ពីរ​មួយ​នេះ​មាន​អ្នក​ឆ្លង​ជិត​ ២,៤​លាន​ករណី​ និង​អ្នក​ស្លាប់​ ៤,៧​ម៉ឺន​នាក់​។​ ត្បិត​តួ​លេខ​អ្នក​ឆ្លង​ច្រើន​ប៉ុន្តែ​ឥណ្ឌា​មាន​ករណី​ស្លាប់​នៅ​តិច​ជាង​ ប្រទេស​រុស្ស៊ី​, អាហ្វ្រិក​ខាង​ត្បូង​ និង​ម៉ិកស៊ិក​ដែល​ឈរ​នៅ​ពី​ក្រោម​។​

អាមេរិក​នៅ​តែ​ជា​បង​ធំ​ក្នុង​តារាង​កូវីដ​ពិភពលោក​​ដោយ​មាន​អ្នក​ឆ្លង​ ៥,២​លាន​នាក់​ និង​អ្នក​ស្លាប់​ ១,៦​សែន​នាក់​ គឺ​ច្រើន​ជាង​ឥណ្ឌា​លើស​ពី​ពាក់​កណ្ដាល​៕

ប្រភព៖ Indiatimes ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី