• 2020-08-14 02:13:21
  • ព័ត៌មាន

សូមថែរក្សាសុខភាព! រកឃើញករណីកូវីដថ្មី ១ករណី នៅព្រឹកនេះ

  • 2020-08-14 02:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩​ចំនួន ១ករណីថ្មី និងបានព្យាបាលជាសះស្បើយ​នៅព្រឹក​ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២០នេះ។​

ផ្អែកតាមរបាយការណ៍ក្រសួងសុខាភិបាល​​បានចេញផ្សាយ​នៅព្រឹកនេះ បានឲ្យដឹងថា ករណីវិជ្ជមានកូវីដ១៩​ម្នាក់ គឹជា​ស្រ្តីជនជាតិ​ខ្មែរ​អាយុ ៥១ឆ្នាំ​ មានអាសយ័ដ្ឋាន​នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក​ ដោយបាន​បន្ដ​ជើងហោះហើរ​នៅប្រទេសកូរ៉េ​ខាងត្បូង បានមកដល់កម្ពុជា​នៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០។​ លទ្ធផល​វិភាគវត្ថុសំណាក​តេស្ត​លើក​ទី​០២​ ហើយ​បច្ចុប្បន្ន​​ អ្នក​ជំងឺកូវត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​មណ្ឌល​សុខភាព​ចាក់​អង្រែ​ រាជធានីភ្នំពេញ។​

ទន្ទឹមនឹងការប្រកាសរកឃើញករណីថ្មី​នោះ ក្រសួងក៏បាន​ប្រាប់​ពី​អ្នក​ជាសះស្បើយ​ជំងឺកូវីដ១៩​ ចំនួន​២នាក់​ដែរ​។​

ប្រទេសកម្ពុជា​មានអ្នកឆ្លងជំងឺកូវីដ១៩​សរុប​ចំនួន​ ២៧៣នាក់ ក្នុង​នោះព្យាបាលជាសះស្បើយសរុប​ចំនួន​ ២២៥នាក់ និង​អ្នកជំងឺកូវីដ១៩​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​រដ្ឋ​សរុប​ចំនួន​ ៤៨នាក់​ គិតត្រឹម​ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២០។

សូម​អានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់