• 2020-08-14 02:30:06
  • ព័ត៌មាន

កូរ៉េខាងជើងបានបិទក្រុងមួយ​ ក្រោយសង្ស័យពីករណីឆ្លងកូវីដ១៩​ លើបុរសម្នាក់

  • 2020-08-14 02:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទក្រុងមួយរហូតដល់ ៣ សប្តាហ៍ នៅទីក្រុង Kaesong និងតំបន់ក្បែរនោះ​​ ​បន្ទាប់ពីបុរសម្នាក់ ដែលបានចុះចតនៅភាគខាងត្បូងបានវិលត្រឡប់មកទីក្រុងព្រំដែន កាលពីខែមុន ដោយបង្ហាញពីរោគសញ្ញាកូវីដ-១៩។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកគីមបានធ្វើការសម្រេចចិត្តនៅឯកិច្ចប្រជុំនយោបាយមួយដែលត្រូវបានកោះប្រជុំ ដើម្បីពិភាក្សាអំពីការខិតខំរបស់រដ្ឋាភិបាល ដើម្បីការពារការផ្ទុះឡើង នៃវីរុសវីរុសក៏ដូចជាការឆ្លើយតបនឹងភ្លៀងខ្លាំងផង និងទឹកជំនន់ផង។

កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនបានបញ្ជាក់ពីករណីឆ្លងវីរុសនេះទេ ប៉ុន្តែលោកគីមបាននិយាយកាលពីខែមុនថា វីរុស "អាចត្រូវបានគេនិយាយថា បានចូលទៅក្នុងប្រទេសហើយបានដាក់បម្រាមហាមចេញចូល បន្ទាប់ពីបុរសនោះត្រូវបានគេរាយការណ៍ថា មានរោគសញ្ញា។ យោងទៅតាមអង្គការសុខភាពពិភពលោកលទ្ធផល នៃការធ្វើតេស្ត៍នៅពេលក្រោយបានបង្ហាញថា បុរសនោះនៅមិនទាន់ប្រាកដប្រជាអំពីការឆ្លងនៅឡើយ៕

ប្រភព៖ CNA ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់