• 2020-08-14 09:03:18
  • ព័ត៌មាន

យុវជនបីក្រុមរបស់កម្ពុជា នឹងប្រកួត​ប្រជែង​ជាមួយ​យុវជន​ប្រទេស​ផ្សេង ដណ្ដើមពាន​រង្វាន់របស់​អាលីបាបា

  • 2020-08-14 09:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតកម្មវិធីប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិច អាលីបាបា ឆ្នាំ២០២ ត្រូវបានរកឃើញក្រុមជ័យលាភីបីក្រុម ហើយទាំងបីក្រុមនេះនឹងចូលរួមប្រកួតប្រជែងជាមួយនឹងយុវជនជាច្រើនក្រុមទៀតពីបណ្ដាប្រទេសផ្សេងនៅចុងខែនេះ ដើម្បីឈានទៅរកវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដើម្បីដណ្ដើមយកជ័យលាភី ពានរង្វាន់របស់ក្រុមហ៊ុនអាលីបាបា។

ឯកឧត្តមយក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដែលបានអញ្ជើញចូលរួមក្នុងពីប្រកាសជ័យលាភី កាលពីព្រឹកថ្ងៃទី១៤ សីហា ២០២០ នៅវិទ្យាជាតិអប់រំ បានអោយដឹងថា កម្មវិធីប្រកួតប្រជែងនេះពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជា ហើយវាឆ្លុះបញ្ចាំងពីការដើរទាន់បច្ចេកវិទ្យាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តមបន្តថា បច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដូច្នេះយើងត្រូវដើរអោយទាន់បច្ចេកវិទ្យា ហើយបើសិនជាយើងដើរមិនទាន់បច្ចេកវិទ្យានោះទេ យើងពិបាកប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់និងលើពិភពលោកណាស់ ព្រោះគេបានដើរមុនមួយជំហានទៅហើយទៅលើវិស័យបច្ចេកវិទ្យានេះ។ ជាក់ស្ដែងនៅក្នុងដំណាក់កូវីដ១៩នេះបើសិនជាយើងមិនមានបច្ចេកវិទ្យាទំនើបទេនោះ យើងមិនអាចរៀនតាមអនឡាញបានទេ ហើយយើងត្រូវរង់ចាំអោយកូវីដ១៩ស្ងប់ស្ងាត់ទើបអាចចូលរៀនបន្តបានដែលធ្វើអោយខាតបង់ពេលវេលាជិតមួយឆ្នាំទៅហើយ។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ក៏បានមានប្រសាសន៍ផងដែរថា ស្ថិតនៅក្នុងបរិបទដែលកម្ពុជានិងពិភពលោកកំពុងទទួលរងនូវជំងឺកាចសាហាវ កម្មវិធីប្រកួតប្រជែងមួយនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការរកអោយឃើញពីបច្ចេកវិទ្យាថ្មី ដើម្បីអោយមនុស្សអាចជួបគ្នានិយាយតទល់គ្នាដោយមិនបាច់ជួបមុខគ្នាផ្ទាល់។

លោកជំទាវបន្តថា កម្មវិធីប្រកួតប្រជែងនៅពេលនេះ គឺបានបង្ហាញពីទេពកោសល្យរបស់ក្រុមនិស្សិត និងសាកសមសម្រាប់ការចូលរួមប្រកួតជាមួយសាធារណរដ្ឋប្រជាមានិតចិននៅពេលខាងមុខ ។ តាមពិតអ្នកចូលរួមប្រកួតទាំងអស់សុទ្ធតែមានសមត្ថភាពពូកែ គ្រាន់តែថាការឡងតែងតែមានជាប់មានធ្លាក់ និងមានភាពឈ្លៀសវៃជាងគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់ក្រុមទាំងបី ដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងនៅកម្ពុជារួមមាន៖ ក្រុម PAPA Deliver ក្រុម Domnam Express និងក្រុម Der Psar ៕

មតិយោបល់