- 2020-08-15 03:55:19
- ព័ត៌មាន
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅណូវែលហ្សឺឡង់ បានពន្យារពេលការចាប់ផ្ដើមការប្រកួតបាល់ឱបស្រ្តី
- 2020-08-15 03:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅណូវែលហ្សឺឡង់ បានពន្យារពេលការចាប់ផ្ដើមការប្រកួតបាល់ឱបស្រ្តី
ចន្លោះមិនឃើញ
ណូវែលហ្សឺឡង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះថ្មី នៃវីរុសកូរ៉ូណាបានពន្យារពេលការចាប់ផ្តើម នៃការប្រកួតបាល់ឱបស្ត្រី នៅប្រទេសណូវែលហ្សឺឡង់ យ៉ាងហោចណាស់ពីរសប្តាហ៍។
រដ្ឋាភិបាលណូវែលហ្សឺឡង់ បានដាក់ទីក្រុងអាក់ឡែនចូលទៅក្នុងតំបន់ហាមឃាត់ និងការរឹតត្បិតកាន់តែខ្លាំងឡើងៗ នៅទូទាំងប្រទេស កាលពីថ្ងៃពុធ បន្ទាប់ពីការផ្ទុះករណីថ្មីកើតឡើងនៅកណ្តាលទីក្រុងធំបំផុតរបស់ប្រទេសនេះ។
ការរឹតត្បឹតនេះបានបង្ខំឱ្យលុបចោលការប្រកួតចុងក្រោយ ដែលបានគ្រោងទុក នៃការប្រកួត Super Rugby Aotearoa របស់បុរសនៅឯឧទ្យាន Eden Park កាលពីថ្ងៃអាទិត្យ និង NZR បាននិយាយថា ការប្រកួតតាមខេត្តរបស់ស្ត្រី ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែសីហា ក៏នឹងរងផលប៉ះពាល់ផងដែរ។
ប្រទេសណូវែលហ្សឺឡង់ បានរកឃើញមេរោគកូវីដ១៩ សរុបចំនួន ១,៦០៩ករណី និងព្យាបាលជាសះស្បើយសរុប ១,៥៣១នាក់ និងមានអ្នកស្លាប់សរុបចំនួន២២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០៕