• 2020-09-08 02:42:48
  • ព័ត៌មាន

កន្លែងកម្សាន្តល្បីៗ តំណាងឲ្យប្រទេសទាំង១០ ក្នុងអាស៊ាន ដែលទាក់ភ្ញៀវទេសចរពីទូទាំងពិភពលោក

  • 2020-09-08 02:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ ប្រទេសនីមួយៗ តែងតែព្យាយាមថែរក្សាកន្លែងកម្សាន្តតំណាងឲ្យប្រទេសរៀងខ្លួន និងខំបង្កើតនូវអ្វីដែលថ្មី មិនថាកន្លែងកម្សាន្តសិប្បនិម្មិត ឬកន្លែងធម្មជាតិនោះទេ។

បន្ទាប់ពីមានការទប់ស្កាត់យ៉ាងតឹងរឹងនូវការរីករាលដាលរបស់វីរុស កូវីដ១៩ យើងឃើញថាបច្ចុប្បន្ន ជើងហោះហើរមួយចំនួនត្រូវបានបើក តែអ្នកក៏មិនអាចដើរកម្សាន្តដូចកាលពីមុនបានដែរ។

តែទោះបីជាមិនអាចដើរបានក្នុង​ពេលនេះ ក៏អ្នកអាចបង្កើតភាពរីករាយជាមួយការ យករូបភាពចាស់ៗ មកផុសលេង ភា្ជប់ជាមួយនឹងហាសថេក #TravelThrowback លើបណ្តាញសង្គម IG (Instagram) ដើម្បីត្រៀមស្វាគមន៍ការធ្វើដំណើរជាថ្មី នាពេលខាងមុខនេះ។ យុទ្ធនាការនេះ បង្តើតឡើងដោយ Singapore Tourism Board ដើម្បីចែករំលែកបទពិសោធន៍ និង ភាពសប្បាយរីករាយ រំសាយភាពតានតឹង​ ដល់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ី ក៏ដូចជាទូទាំងពិភពលោក ខណៈកំពុង​រង់ចាំកូវីដ១៩ បញ្ចប់ទៅ។

ដើម្បីចូលរួម ក្នុងយុទ្ធនាការ #TravelThrowBack

. ចូលទៅកាន់ទំព័រ Instagram @Visit_Singapore

. ចុចលើ Browse Effects Icons (នៅជិត IGTV icon) ហើយដោនឡូត #TravelThrowback Effects

. ជ្រើសរើសគោលដៅណាមួយ នៅក្នុង Effects នោះ ដែលមាន ប្រ៊ុយណេ ,កម្ពុជា ,ឥណ្ឌូណេស៊ី ,ឡាវ ,ម៉ាឡេស៊ី ,មីយ៉ាន់ម៉ា ,ហ្វីលីពីន ,សិង្ហបុរី ,ថៃ និង វៀតណាម ។

. ចូលទៅកាន់ account Instagram របស់អ្នក

. ចូលទៅកាន់ Stories រួចជ្រើសយក #TravelThrowback Instagram Effects ដែលអ្នកបានដោនឡូត

. ពេល Select Effect នោះ សូមដាក់បញ្ចូលរូបថត ឬវីដេអូរបស់អ្នក ដោយដាក់ hastag #TravelThrowback

. សូម tag @Visit_Singapore ប្រសិនបើអ្នកជ្រើសរើសយកសិង្ហបុរី

. Tag មិត្តភក្ដិបីនាក់ ឬច្រើនជាងនេះ ក្នុងផុសរបស់អ្នក ហើយ Challenge ពួកគេ ឲ្យចែករំលែកការចងចាំនៃដំណើរកម្សាន្តរបស់ពួកគេដែរ ។

កន្លែងកម្សាន្តនៃប្រទេសក្នុងតំបន់អាស៊ាន គឺជាទីចាប់អារម្មណ៍នៃអ្នកផងទាំងពួងដោយសារតែប្រទេសទាំង ១០នោះ សម្បូរទៅដោយទេសភាពធម្មជាតិ ប្រាង្គប្រាសាទ អរិយ​ធម៌ វប្ប​ធម៌ និងសាសនាដែលបានបន្សល់មកជាច្រើនទសវត្សមកហើយ។

ចង់ដឹងថាមានអ្វីខ្លះ តោះមកតាមដានជាមួយ Sabay ទាំងអស់គ្នា ដូចខាងក្រោម ៖

១. ប្រទេសប្រ៊ុយណេ

ទីក្រុង Bandar Seri Begawan, Brunei

២. ប្រទេសកម្ពុជា

Siem Reap, Angkor, Cambodia

៣. ប្រទេសឥណ្ឌូណេស៊ី

Bali Island

៤. ប្រទេសឡាវ

Bokeo Nature Reserve

៥. ប្រទេសម៉ាឡេស៊ី

Twin Towers, Kuala Lumpur

៦. ប្រទេសមីយ៉ាន់ម៉ា

Bagan, Myanmar

៧. ប្រទេសហ្វីលីពីន

Banaue Rice Terraces

៨. ប្រទេសសិង្ហបុរី

Marina Bay Sands

9. ប្រទេសថៃ

Bangkok, Thailand

១០. ប្រទេសវៀតណាម

Ha Long Bay

អត្ថបទ៖ Saroeun Sophearom

មតិយោបល់