- 2020-09-01 03:51:28
- ព័ត៌មាន
NASA៖ "អាចម៍ផ្កាយអង្កត់ផ្ចិត ២២ ដល់៤៩ម៉ែត្រនឹងហោះកាត់ផែនដីនៅថ្ងៃនេះ"
- 2020-09-01 03:51:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA៖ "អាចម៍ផ្កាយអង្កត់ផ្ចិត ២២ ដល់៤៩ម៉ែត្រនឹងហោះកាត់ផែនដីនៅថ្ងៃនេះ"
ចន្លោះមិនឃើញ
អង្គការអវកាស NASA បានឲ្យដឹងកាលពីម្សិលមិញថាអាចម៍ផ្កាយដែលមានអង្កត់ផ្ចិតពី២២ ដល់៤៩ម៉ែត្រនឹងហោះកាត់ភពផែនដីរបស់យើងនៅថ្ងៃនេះ។
អាចម៍ផ្កាយនេះមានឈ្មោះថា 2011 ES4 នឹងមកកៀកផែនដីបំផុតក្នុងចម្ងាយជាង៧០០០០គីឡូម៉ែត្រ ពោលគឺកៀកជាងចម្ងាយរបស់ព្រះចន្ទ និងផែនដីទៅទៀត។ យ៉ាងណា NASA អះអាងថាវានឹងមិនហោះមកបុកផែនដីនោះទេគ្រាន់តែហោះកាត់ប៉ុណ្ណោះ។
អង្គការអវកាសដដែលអះអាងថាអាចម៍ផ្កាយ 2011 ES4 មានល្បឿន ៨,១៦គីឡូម៉ែត្រក្នុង១វិនាទី។ វាត្រូវបានគេរកឃើញកំណត់អត្តសញ្ញាណបានដំបូងកាលពី៩ឆ្នាំមុន និងហោះកាត់ផែនដីរៀងរាល់៩ឆ្នាំម្ដង៕