• 2020-09-08 01:58:18
  • ជំនឿ

ចាស់បុរាណ ពោលថា អ្នកគួរតែទៅបាយបិណ្ឌ អោយបានម្តង ក្នុងរដូវបុណ្យភ្ជុំ

  • 2020-09-08 01:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកុសលឲ​ទៅ​ជីដូនជីតា បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃុំនៅក្នុងនរក។ ក្នុងការបើកទ្វារនរកនេះ ប្រេតខ្លះ មានឱកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ដោះលែងឲ្យនៅក្រៅនរកជាបណ្តោះអាសន្ន ដើម្បីទៅទទួលយកនូវចំណី និងកុសលផលបុណ្យ​ ដែលកូនចៅបានឧន្ទិសឲ្យហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​ នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះ ត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តាន ដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកុសល ពីពិធីការឧន្ទិសក្នុង​ពិធី​បុណ្យនេះផងដែរ។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃភ្ជុំ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​  នៅព្រឹកព្រលឺម ម៉ោង៤ព្រឹក ប្រជាជនតែងតែនាំគ្នា​ដើរទៅវត្តអារាម ដែលនៅក្នុងភូមិ ឬក្បែរផ្ទះរបស់ខ្លួន ដោយមាននូវ នំចំណី ឬបាយពូតជាដុំ ដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ត។ ការបោះបាយបិណ្ឌ ជាជំនឿអរូបិយ ដែលប្រជាពលរដ្ឋខ្មែរ និយមធ្វើ នៅពេលព្រឹកព្រលឹម ដើម្បីបញ្ជូន ឬឧន្ទិសកុសល ទៅអោយញាតិសណ្តាន ដែលបានចែកឋាន ទៅបរលោក។

តាមគម្ពីព្រះពុទ្ធសាសនា បានចែងថា មនុស្សដែលស្លាប់ទៅតែងកើត នៅទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើបាបកម្ម លុះស្លាប់ទៅ នឹងកើតជាប្រែត ៤ប្រភេទ ៖

  • ១. ប្រែតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម

  • ២. ប្រែតស្រេកឃ្លានអាហារជានិច្ច

  • ៣. ប្រែតដែលមានភ្លើងឆេះជានិច្ច

  • ៤. ប្រែតដែលចិញ្ចឹមជីវិត ដោយផលដែលបុគ្គលដទៃឧន្ទិសអោយ។

នៅក្នុងពិធីខាងើនេះ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

ជារួម អ្នកគួរតែទៅបោះបាយបិណ្ឌ អោយបានយ៉ាងតិច១ដង បើទោះបី ជាអ្នកបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តក៏ដោយ៕

ប្រភព៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

មតិយោបល់