- 2024-03-08 04:42:06
- ជំនឿ
ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិនៅលើខ្នងភ្នំបូកគោ មានពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ
- 2024-03-08 04:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិនៅលើខ្នងភ្នំបូកគោ មានពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១ ដល់ទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើខ្នងភ្នំបូកគោ មានពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករប្រកបដោយបរិយាកាសសប្បាយរីករាយ។
ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ និងព្រះពុទ្ធរូបអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។
ក្រោមគំនិតផ្ដួចផ្ដើមរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការដ៏ថ្លៃថ្លាឧដុង្គឧត្ដមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រតិបត្តិ។ព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ។
ទោះបីជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គខាងលើនេះក្តី ក្រុមហ៊ុនសុខាអូតែល ដែលមានអ្នកឧកញ៉ា សុខ គង់ ជាប្រធានបានបើកឱកាសឲ្យពុទ្ធបរិស័ទចាប់យកកុសលផលបុណ្យចូលរួមភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធអង្គធំនេះដោយសទ្ធាជ្រះថ្លាមិនថាការចូលរួម ១,០០០រៀល ២,០០០រៀលក្តី ឬពុទ្ធបរិស័ទក៏អាចចូលរួមតាមរយៈការជាវព្រះអង្គតូចៗ។
ជាមួយគ្នានេះដែរពុទ្ធបរិស័ទអាចចារឹកឈ្មោះផ្ទាល់ខ្លួន អ្នកមានគុណ លោកតា លោកយាយ កូនក្មួយជាដើម។ព្រះពុទ្ធប្បដិមាអង្គតូចនេះនឹងតម្កល់ទុកនៅក្នុងខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ១០៨ម៉ែត្រ ជាប្រវត្តិសាស្ត្រយូរអង្វែងតដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ:។ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយ និងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះអាចទំនាក់ទំនងតាមរយៈ 085 430 999 | 097 430 9999៕