• 2020-09-13 00:43:00
  • ព័ត៌មាន

Trump ត្រូវ​បាន​ស្នើ​ជា​បេក្ខភាព​ឈ្នះ​ពាន​ណូបែល​​សន្តិភាព​សម្រាប់​ឆ្នាំ​២០២១​

  • 2020-09-13 00:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump ​ត្រូវ​បាន​តែងតាំង​ជា​បេក្ខភាព​ឈ្នះ​ពាន​​រង្វាន់​ណូបែល​សន្តិភាព បន្ទាប់​ពី​ជួយ​បង្កើត​កិច្ចព្រមព្រៀង​អ៊ីស្រាអែល​-​អារ៉ាប់​រួម​។​

Trump ​ត្រ​វ​បាន​តែងតាំង​ដោយ​សមាជិក​សភា​​ណ័រវេស​​មួយ​រូប​ដោយ​សារ​តែ​កិច្ចការ​ដឹកនាំ​សម្រុះសម្រួល​ឲ្យ​​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​អារ៉ាប់​រួម​។​ មែន​ទែន​ទៅ​វាមិន​មែន​ជា​លើកដំបូង​ទេ​ដែល​លោក​​ត្រូវ​បាន​តែងតាំង​សម្រាប់​រង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​។

​កាល​ពី​​ឆ្នាំ​២០១៨​ Trump ក៏​ធ្លាប់​ត្រូវ​គេ​ស្នើ​ឲ្យ​ឈ្នះ​ពាន​ណូបែល​ដែរ​ ក្រោយ​​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​ជា​លើកដំបូង​នៅ​សិង្ហ​បុរី​។​​​​​​​​

គួរ​បញ្ជាក់​ថា​អ៊ីស្រាអែល​និង​អារ៉ាប់​រួម បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ ហើយ​អារ៉ាប់​រួម​បាន​​ក្លាយ​ជា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ទី​មួយ​ ដែល​​រឹត​ចំណង​ការ​ទូត​ជាមួយ​អ៊ីស្រាអែល​៕

ប្រភព៖ Foxnews កែសម្រួល៖ សៀនហួរ

មតិយោបល់