• 2020-09-14 10:37:30
  • ព័ត៌មាន

រីករាយភ្ជុំបិណ្ឌ មិនអាចខ្វះម្ហូបឆ្ងាញ់ ៣មុខនេះបានទេ ពិសេសសម្រាប់ទៅវត្ត និង ញុំាជួបជុំគ្រួសារ

  • 2020-09-14 10:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែ ជារដូវត្រូវទៅវត្តធ្វើបុណ្យប៉ុណ្ណោះទេ នេះក៏ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយមួយដែរ ពិសេសគឺសម្រាប់អ្នកដែលមានញាតិមិត្ត ឬ សមាជិកគ្រួសាររស់នៅឆ្ងាយពីគ្នា ហើយមិនសូវបានជួបមុខគ្នា ។

តាមជំនឿប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបរមបុរាណមក ការធ្វើម្ហូបឆ្ងាញ់ៗ ចែកញាតិមិត្តបងប្អូនញុំាជុំគ្នា យកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង ៧សណ្តានដែលបានចែកឋានទៅ នឹងទទួលនូវបានពរជ័យ ដែលធ្វើឲ្យជីវិតយើងជួយតែក្តីសុខ ចម្រើន រកស៊ីមានបាន។

ដូច្នេះការធ្វើម្ហូបឲ្យមានរសជាតិឆ្ងាញ់ពិសារគឺពិតជាសំខាន់ ហើយម្ហូបដែលខ្មែរយើង និយមធ្វើបំផុតក្នុងរដូវភ្ជុំ គឺ ឆាមីសួរ , សម្លរការី , និង នំអន្សម ដោយហេតុផល ដូចខាងក្រោម ៖

១. ឆាមីសួរ ៖ គេមានជំនឿថា អ្នកដែលបានប្រព្រឹត្តអកុសលកម្មផេ្សងៗកាលពីនៅជាមនុស្ស លុះស្លាប់ទៅតែងតែកើតជាប្រែត ដែលមានមាត់តូចៗដូចម្ជុល ម្លោះហើយទាល់តែធ្វើម្ហូបអាហារដែលមានចង្វាយវែងតូចៗដូចមីសួរនេះ ទើបអាចទទួលទានចូលមាត់។

២. សម្លការី ៖ សម្លការី គឺជាមុខម្ហូបដែលមានគ្រឿងផ្សំ សាច់ និងបន្លែច្រើនមុខ ឯរបៀបធ្វើមានលក្ខណៈសាំញ៉ាំបន្តិច ដូច្នេះហើយទើបពលរដ្ឋខ្មែរកម្រធ្វើ គេតែងធ្វើតែក្នុង ពិធីបុណ្យធំៗដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌ ជាដើម ។ ប៉ុន្តែរសជាតិសម្លជក់មាត់ ដក់ជាប់ក្នុងចិត្ត មិនអាចបំភ្លេចបានឡើយ ជាពិសេសនៅពេលដែលញាំជាមួយនឹងនុំបញ្ចុកខ្មែរថែមបន្លែពីលើ ឬជាមួយនឹងនុំបុ័ងស្រួយៗពីក្រៅតែមានសាច់ទន់នៅខាងក្នុងជាដើម។

៣. នំអន្សម ៖ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកម្ល៉េះ ហើយក៏ជាអត្តសញ្ញាណជាតិផងដែរ។ ដោយសារមានភាពស្មុគស្មាញក្នុងការធ្វើ ដូច្នេះទាល់តែមានកម្មវិធីពិសេស ឬបុណ្យទានធំៗ ទើបខ្មែរយើងធ្វើ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ រីឯរសជាតិវិញ គឺ ឌិត ល្មុតជក់មាត់តែម្តង។

ដើម្បីចម្អិនម្ហូបទាំង ៣មុខ នេះឲ្យបានឆ្ងាញ់ពិសារ មិនអាចខ្វះបានឡើយ គឺ ផលិតផលខ្នរ ។ គ្រាន់តែដាក់ម្សៅស៊ុបខ្នរ ឬ ដុំស៊ុបខ្នរ គឺគ្រប់គ្រាន់នឹងធ្វើឲ្យម្ហូប មិនថាតែម្ហូបចម្អិនសម្រាប់រដូវភ្ជុំនោះទេ គឺគ្រប់មុខម្ហូបតែម្តង ឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ មានជាតិ ។ ចង់ដឹងច្បាស់ពីរបៀបចម្អិនម្ហូបទាំង ៣ មុខនេះ ឲ្យធានាបាននូវភាពឈ្ងុយឆ្ងាញ់ តោះ ! មើលវីដេអូ ខ្លី ខាងក្រោម ៖

អត្ថបទ៖ លីដា

មតិយោបល់