• 2020-09-15 08:44:52
  • ព័ត៌មាន

ឱកាស ក្លាយជាអ្នកជំនាញ ឆុងកាហ្វេ និងក្រឡុកស្រា ដែលសញ្ញាបត្រ ទទួលស្គាល់ដោយក្រសួងទេសចរណ៍

  • 2020-09-15 08:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ បានផ្តល់ឱកាស ដល់យុវជន សិស្ស និស្សិត និងសាធារណជន អំពីការសិក្សា ដោយឥតគិតថ្លៃ លើជំនាញ ឆុងកាហ្វេ ក្រឡុកស្រា និងភេសជ្ជៈផ្សេងៗ។

ក្រសួងទេសចរណ៌ សហការជាមួយវិទ្យាស្ថានខូហ្វី (KOFI) បើកវគ្គបណ្តុះបណ្តាលអនឡាញ លើជំនាញ ២ដូចខាងក្រោម ៖

១. ជំនាញឆុងកាហ្វេ

២. ជំនាញក្រឡុកស្រា និងភេសជ្ជៈ

គួរបញ្ជាក់ថា ចំពោះវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងតាមស្តង់ដា ដែលបង្រៀនដោយគ្រូដែលមានបទពិសោធន៌ ហើយចំពោះការប្រឡងបញ្ជប់ គឺត្រូវឆ្លងកាត់ ការធ្វើតេស្តសមត្ថភាព (អនឡាញ) ជាពិសេស សិក្ខាកាម និងទទួលបានសញ្ញាបត្រដែលទទួលស្គាល់ ដោយក្រសួងទេសចរណ៌ផ្ទាល់។

វគ្គបណ្តុះបណ្តាលជំនាញខាងលើ ទាំងពីរ និងចាប់ផ្តើមចូលរៀន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នេះ។ ចុះឈ្មោះចូលរៀនតាមរយៈគេហទំព័រ https:www.tptd.org៕

សូមអានព័ត៌មានបន្ថែមនៅទីនេះ ៖

ប្រភព៖ ក្រសួងទេសចរណ៍ អត្ថបទ ៖ Art

មតិយោបល់
អត្ថបទពេញនិយម