- 2020-09-21 12:55:34
- ព័ត៌មាន
ចំណោមប្រទេសមេគង្គក្រោមទាំង ៥ ដឹងថាប្រទេសណាមានសិស្សរៀននៅអាមេរិកច្រើនជាងគេទេ?
- 2020-09-21 12:55:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណោមប្រទេសមេគង្គក្រោមទាំង ៥ ដឹងថាប្រទេសណាមានសិស្សរៀននៅអាមេរិកច្រើនជាងគេទេ?
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងប្រទេសមេគង្គក្រោមទាំង ៥ បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដោយដំឡើងពីគំនិតផ្ដួចផ្ដើមនៃតំបន់មេគង្គក្រោម (LMI) ទៅជាភាពជាដៃគូរមេគង្គ-សហរដ្ឋអាមេរិក។ ក្នុងថ្ងៃនេះដែរ Sabay ចង់នាំមកនូវប្រិយមិត្តអ្នកអានអំពីចំនួនសិស្សមកពីប្រទេសមេគង្គក្រោមទាំង ៥ (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម) ដែលកំពុងរៀននៅសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍ដែលមានចំណងជើងថា មេគង្គមានសារៈសំខាន់ចំពោះអាមេរិក -អាមេរិកមានសារៈសំខាន់ចំពោះមេគង្គ ប្រទេសមេគង្គក្រោមទាំងអស់បានបញ្ជូនសិស្សចំនួន ៣៣,០០០នាក់សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។
ចំណោមប្រទេសទាំង ៥នេះ ប្រទេសដែលមានសិស្សទៅរៀននៅអាមេរិកច្រើនជាងគេគឺ ប្រទេសវៀតណាម ដែលមានសិស្សប្រមាណជាង ២៥,០០០នាក់ទៅរៀននៅទីនោះ។ បន្ទាប់ពីវៀតណាមគឺ ប្រទេសថៃ ដែលមានសិស្សប្រមាណ ៦,៥០០នាក់។
លេខ ៣ បានទៅលើមីយ៉ាន់ម៉ា ដែលមានសិស្សជិត ២ពាន់នាក់ ឯកម្ពុជាយើងវិញលេខ ៤ ដែលមានសិស្សជាង ៧០០នាក់ទៅរៀននៅអាមេរិក ហើយឡាវឯណេះ មានតែ៩៦នាក់ប៉ុណ្ណោះ ទៅរៀននៅអាមេរិក៕