• 2020-09-21 04:19:02
  • ព័ត៌មាន

តុលាការសហរដ្ឋអាមេរិកសម្រេចផ្អាក ការបិទមិនឱ្យទាញយកកម្មវិធី WeChat

  • 2020-09-21 04:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យ លោកស្រីចៅក្រម Laurel Beeler នៃរដ្ឋ San Francisco បានសម្រេចឱ្យផ្អាកការបញ្ជាឱ្យបិទការទាញយកកម្មវិធី WeChat របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីតុលាការនេះបានទទួលពាក្យបណ្ដឹងជំទាស់ពីអ្នកប្រើប្រាស់កម្មវិធីនេះដែលថា ការបិទនេះបានរំលោភលើសិទ្ធិបញ្ចេញមតិរបស់ពួកគេ ដែលមានចែងនៅក្នុងមាត្រាទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

លោកស្រីចៅក្រម បានបញ្ជាក់នៅក្នុងសាលក្រមថា “ទោះបីជារដ្ឋាភិបាលបានបង្ហាញឱ្យឃើញអំពីគ្រោះថ្នាក់ដល់សុវត្ថិភាពជាតិពីរដ្ឋាភិបាលចិនក៏ដោយ ប៉ុន្តែលោកស្រីគិតថាការបិទកម្មវិធីនឹងជួយតិចតួចបំផុតក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាពជាតិនេះ”។

បើតាមទិន្នន័យរបស់អ្នកស្រាវជ្រាវ មានអ្នកប្រើប្រាស់ប្រមាណ ១៩លាននាក់កំពុងប្រើកម្មវិធី WeChat នៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនគឺជានិស្សិតជនជាតិចិន ឬជនជាតិអាមេរិកដែលមានទំនាក់ទំនងផ្ទាល់ខ្លួន ឬពាណិជ្ជកម្មទាក់ទងនឹងប្រទេសចិន។

គួររំឭកផងដែរ ថាក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បិទកម្មវិធី WeChat កម្មវិធី TikTok នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែកម្មវិធី TikTok ត្រូវបានពន្យារពេលឱ្យមួយសប្តាហ៍ទៀត ក្រោយពីរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងថ្មីពីក្រុមហ៊ុន ByteDance៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់