• 2020-09-21 08:07:46
  • ព័ត៌មាន

ដឹងថ្ងៃដែល​ព្រះអាទិត្យ អាចរះចំកំពូលប្រាសាទអង្គរវត្តហើយ!

  • 2020-09-21 08:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor" ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តឆ្នាំនេះ នឹងអាចកើតមានឡើងនាព្រឹកព្រលឹម ចន្លោះថ្ងៃទី២១ ដល់ ២៣ខែកញ្ញា។

ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ទន្ទឹងរង់ចាំចង់ឃើញព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ដើម្បីត្រៀមផ្តិតយករូបភាពដ៏កម្រ​នេះ ទុកជាអនុស្សាវរីយ៍។ ហើយនៅឆ្នាំនេះ ក៏មិនខុសគ្នាដែរ តាមការប៉ាន់ស្មាន ព្រះអាទិត្យ​នឹងរះ​ចំកណ្ដាល​កំពូល​ប្រាសាទអង្គរវត្តដូចគ្នាដែរ។

សូមជម្រាបជូនថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរនេះ តែងកើតមានឡើងចំនួន២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ កើតឡើងនៅអំឡុងខែមីនា និងលើកទី២ កើតឡើងនៅអំឡុងខែកញ្ញា រៀងរាល់ឆ្នាំ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

មតិយោបល់
អត្ថបទពេញនិយម