• 2020-09-21 07:57:29
  • ព័ត៌មាន

ប្រយ័ត្ន! វីរុស​កូវី​ដ​១៩​ត្រូវបាន​រកឃើញ​នៅលើ​អាហារ​វេចខ្ចប់​ក្នុង​ប្រទេស​ចិន​​​

  • 2020-09-21 07:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាជ្ញាធរ​សុខាភិបាល​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​​បាន​រកឃើញ​វីរុស​កូវី​ដ​១៩​នៅលើ​កញ្ចប់​វេច​ខ្ចប់​ត្រី​មឹក​ និង​គ្រឿង​សមុទ្រ​ចរាចរណ៍​ក្នុង​ទីផ្សារ​​​ហើយ​​ទទូច​ដល់​អ្នក​​ទិញ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។​​

​ការិយាល័យ​សុខាភិបាល​ដដែល​អះអាង​​ថា កញ្ចប់​ត្រី​មឹក​មួយ​ក្នុងចំណោម​កញ្ចប់​ជា​ច្រើន​​​ គ្មាន​សុវត្ថិភាព​ និង​មាន​វិជ្ជមាន​មេរោគ​កូវីដ​១៩​។ អ្នក​ជំនាញ​បាន​ស្នើ​ឱ្យ​អ្នក​ទិញ ​និង​អ្នក​បរិភោគ​អាហារ​វេចខ្ចប់​នៅក្នុង​ស្រុក រាយការណ៍​​ទៅ​ក្រុម​អាជ្ញាធរ​ និង​ធ្វើតេស្តិ៍​រក​វីរុស​​។​

​កាលពី​ខែមុន​ក្រុម​អាជ្ញាធរ​នៅ​ទីក្រុង​ចំនួន​២​នៅ​ប្រទេស​ចិន​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​វីរុស​នៅលើ​ទំនិញ​ជា​អាហារ​ក្លាសេ​ដែល​នាំចូល​។ យ៉ាង​ណា​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​​ថា ខ្លួន​មិន​​ឃើញ​ភស្តុតាង​ណាមួយ​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​បាន​ឆ្លង​រាលដាល​តាមរយៈ​អាហារ​នោះទេ​៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់