• 2020-09-23 11:57:55
  • ព័ត៌មាន

គ្រោងផ្តល់ជំនួយបច្ចេកទេសហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមកំពុងស្វែងរកពាក្យស្នើសុំបន្ថែម

  • 2020-09-23 11:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានការសហការឧបត្ថម្ភថវិកាពីគម្រោងមូលនិធិទឹកប្រាក់ចំនួន ១ លានដុល្លាររបស់ក្រុមហ៊ុនស្មាត អាស្យាតា (Smart Axiata) ដើម្បីប្រឆាំងវីរុសកូវីដ ១៩ និងសហគ្រិនខ្មែរ (Khmer Enterprise) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) កំពុងអនុវត្តកម្មវិធី “លទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុន តូច និងមធ្យម” ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេស ទៅកាន់សហគ្រាសធុនតូច និងមធ្យម ក្នុងការដាក់ពាក្យកម្ចីទៅស្ថាប័នហិរញ្ញវត្ថុនានា។

កម្មវិធីនេះផ្តល់សារៈសំខាន់ក្នុងការរួមចំណែកស្រោចស្រង់អាជីវកម្មដែលកំពុងជួបប្រទះបញ្ហាក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ Covid-19។

សហគ្រាសធុនតូច និងមធ្យមដែលជាប់ចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានការវាយតម្លៃជាមុនក្នុងការដាក់ពាក្យសុំប្រាក់កម្ចី ជំនួយរៀបចំឯកសារក្នុងការដាក់ស្នើសុំប្រាក់កម្ចី ជាពិសេសដោយមានការសហការពីក្រុមហ៊ុនបញ្ជី សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមាន ១៤ ធនាគារជាដៃគូ នៅទូទាំងប្រទេស។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងចាប់ផ្តើមបើកទទួលពាក្យសម្រាប់វគ្គទី៤ នៃកម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយវគ្គទី៤នេះគឺសម្រាប់តែ១៥ ក្រុមហ៊ុនតែប៉ុណ្ណោះ! ដូច្នេះសហគ្រិនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ សូមរួសរាន់ដាក់ពាក្យឲ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបំពេញបែបបទដែលអាចរកបានតាមរយៈ https://bit.ly/319rqL4

ក្រុមហ៊ុនដែលជាប់ចូលរួមក្នុងកម្មវិធី នឹងត្រូវទាក់ទងដោយក្រុមការងារសមាគម។ កម្មវិធីនេះចូលរួមដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា តាមរយៈ YEACambodia

មតិយោបល់
អត្ថបទពេញនិយម