• 2020-09-23 07:48:20
  • ព័ត៌មាន

កិច្ចប្រជុំកំពូលទីក្រុងអនាគតឆ្នាំនេះ នឹងធ្វើឡើងប្លែកខុសពីរាល់ដង

  • 2020-09-23 07:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំលើកទី ៥ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៦-១៧ ខែធ្នូ នៅទីក្រុងហុងកុង និង​ពី​ថ្ងៃទី ២១ ដល់ទី ២៣ ខែធ្នូ នៅទីក្រុងហាងចូវ ប្រទេសចិន។

កិច្ចប្រជុំប្រចាំឆ្នាំនៃកិច្ចប្រជុំកំពូលទីក្រុងអនាគតឆ្នាំ ២០២០ ​(Future City Summit Annual Meet 2020) កំពុងអំពាវនាវឱ្យមានការដាក់បញ្ចូលគម្រោងបច្ចេកវិទ្យាទីក្រុង និងគោរពអញ្ជើញមេដឹកនាំវ័យក្មេង ស្ថាប័នពាក់ព័ន្ធនានាដែលមានចំណាប់អារម្មណ៍ដើម្បីចុះឈ្មោះអបអរ និងរួមគ្នាបង្កើតទំព័រថ្មីនៃគុណតម្លៃសម្រាប់ទីក្រុងដែលកំពុង​លេចធ្លោ​នៅ​អាស៊ី​និង​អាហ្វ្រិក​ដែល​ទទួល​បាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ InvestHK ទីភ្នាក់ងារលើកកម្ពស់ការវិនិយោគរបស់រដ្ឋាភិបាលហុងកុង និង Venturous Group ដែលជាក្រុមវិនិយោគបច្ចេកវិទ្យាទីក្រុងវៃឆ្លាតទំនើបឈានមុខគេមកពីប្រទេសចិនដីគោកនិងហុងកុង។

កិច្ចប្រជុំកំពូលនេះដែរនឹង​មាន​កា​រ​រួម​សហការ​ជាមួយទីក្រុងហុងកុងនិងប្រទេសចិនដីគោក, Global Solution Festival, Dream Impact, ក្រុម​អាហារូបករណ៍​ហុងកុងសម្រាប់សមាគមនិស្សិតអាហារូបករណ៍ឆ្នើមនិងសហគមន៍ប្រជុំសហគ្រិនសង្គម។

តាមរបៀបវារៈនៃការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីត១៩ កិច្ចប្រជុំកំពូលនេះនឹងត្រូវរៀបចំឡើងដោយផ្ទាល់ និងតាម​ប្រព័ន្ធ​អនឡាញ​នៅទីក្រុងហុងកុង (Cyberport Hong Kong) និងនៅទីក្រុងហាងចូល (ប្រជុំដោយផ្ទាល់តាមលក្ខណៈ​ទ្រង់ទ្រាយតូច) ដែលគាំទ្រដោយប្រព័ន្ធអេកូអាលីបាបាគ្រុប។

កិច្ចពិភាក្សាតុកមូលសម្រាប់បណ្តាញទីក្រុងដែលកំពុងរីកចម្រើននាពេលអនាគតក្នុងព្រឹត្តិការណ៍ FCS2019

ឆ្នាំនេះកិច្ចប្រជុំកំពូលនឹងលើកយករបៀបវារៈនៃការងើបឡើងវិញក្រោយការឆ្លងរាតត្បាតនៃជំងីកូវីត១៩ ដោយមានវត្តមានចូលរួមពីសហគ្រិនបច្ចេកវិទ្យាឆ្នើមចំនួន៣០០នាក់ រួមទាំងអ្នករៀបចំផែនការទីក្រុង អ្នកធ្វើគោលនយោបាយសាធារណៈដ៏ល្បីៗ អ្នកវិនិយោគដែលមានឥទ្ធិពល និង ​បញ្ញវ័ន្ត​ជាច្រើនរូបផ្សេងៗទៀតផងដែរ។

កិច្ចប្រជុំកំពូលនេះរំពឹងថានឹងមានការចូលរួមពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសចំនួន ៣៥ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្រ្វិកដែលមកពីអង្គការស្ថាប័ននានាមានដូចជា Harvard Graduate School of Design, Chicago Booth Business School, KPMG,ធនាគារពិភពលោក IFC, កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងបណ្តាញជំនាញផ្សេងទៀត។

ការចូលរួមព្រឹត្តិការណ៍ FCS 2019 នៅទីក្រុងហុងកុងនិងសិនចិនរបស់កញ្ញាចាន់ ពេជ្រម៉ូនីកា

កញ្ញា ចាន់ ពេជ្រម៉ូនីកា ដែលជាដៃគូទីក្រុងប្រចាំប្រទេសកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលទីក្រុងអនាគត នាពេលកន្លងមក។ កញ្ញាត្រូវបានបំផុសគំនិត ដើម្បី​ឲ្យ​ក្លាយជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា និងបន្តបង្កើនសមត្ថភាពរបស់កញ្ញា។ បន្ទាប់ពីកិច្ចប្រជុំកំពូល កញ្ញាបានពង្រឹងតួនាទីដឹកនាំរបស់កញ្ញានៅក្នុងប្រទេសកម្ពុជា និងអាស៊ី និងលើកយកបញ្ហានានាមកនិយាយ ដូចជាក្នុងនាមជាប្រតិភូនៅក្នុងសន្និសីទអង្គការសហប្រជាជាតិ​គំរូ​នៅឯ​ការិយាល័យ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងការិយាល័យកណ្តាលក្នុងទីក្រុងញូវយ៉ក។ កញ្ញាត្រូវបានទទួលរង្វាន់ជ័យលាភីថ្នាក់ជាតិនៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មអេឡិចត្រូនិចសកលអាលីបាបានិងការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន។

បច្ចុប្បន្ននេះកញ្ញាចាន់ ពេជ្រម៉ូនីកា បានហ្វឺកហាត់នៅក្រុមហ៊ុនវិនិយោគដោយផ្តោតលើតំបន់មេគង្គក្រោម និងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។ កញ្ញាមានភាពជឿជាក់ថាការបន្តដំណើរជាមួយនឹងកិច្ចប្រជុំកំពូលទីក្រុងអនាគតរបស់កញ្ញានឹងបន្តឲ្យកញ្ញាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីលើកកំពស់សកម្មភាពរួមគ្នារវាងវិស័យរដ្ឋនិងឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងីកូវីត១៩ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនិងដើម្បីជំរុញពន្លឿនកំណើនទីផ្សារកម្ពុជាអោយកាន់តែរីកចម្រើន។

នៅក្នុងឆ្នាំនៃគំរប់ខួបនេះ យើងសូមអញ្ជើញអ្នកជាភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍មួយនេះ ដើម្បីពិភាក្សាស្វែងរកនិងបង្កើតវឌ្ឍនភាពដ៏មានសក្តានុពល ទីក្រុងដ៏អស្ចារ្យនាពេលអនាគត និងសហគ្រិនភាពដ៍ឆ្លាតវៃ នៅក្នុងបរិបទនៃប្រទេសកម្ពុជាប្រទេសអច្ឆរិយៈ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និង​វិធីក្នុង​ការ​ចុះ​ឈ្មោះ​ចូលរួមសូមទំនាក់ទំនងតាម៖

មតិយោបល់