• 2020-09-23 09:05:59
  • ព័ត៌មាន

កាន់តែស្រួលសម្រាប់អ្នកនៅម្ដុំផ្លូវវ៉េងស្រេង! ផ្សារទំនើបឡាក់គីអុិចប្រេស បើកសាខានៅជិតផ្ទះហើយ!

  • 2020-09-23 09:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី ១បន្ថែមទៀត ដែលមានទីតាំងនៅនៅតាមបណ្តោយផ្លូវវេងស្រេង។

សាខាផ្សារទំនើបឡាក់គីអុិចប្រេសថ្មីនេះ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកញ្ញានេះ ដោយ​មានភ្ញៀវកត្តិយសចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនឌីអេហ្វអាយ​ឡាក់គី តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័តមានជាច្រើន។

ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៍ល្អ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអុិចប្រេសច្រើនជាង ៣២កន្លែង។ ផ្សារទំនើបឡាក់គី តែង​តែ​ផ្តោត​សំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទដែលមានសក្ដានុភាពសម្រាប់​ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែលក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តរបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាពនិងមានភាពរីករាយជាខ្លាំងនូវការនាំមកនូវផ្សារទំនើបឡាក់គី អុិចប្រេស។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែល អតិថិជនទាំងអស់អាចរីករាយជាមួយ ការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០៕

មតិយោបល់