- 2020-09-24 03:02:10
- ព័ត៌មាន
សមាជិកសភាពិចារណាកែប្រែរដ្ឋធម្មនុញ្ញ ក្រោយមានការតវ៉ាពីបាតុកររាប់ម៉ឺននាក់
- 2020-09-24 03:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកសភាពិចារណាកែប្រែរដ្ឋធម្មនុញ្ញ ក្រោយមានការតវ៉ាពីបាតុកររាប់ម៉ឺននាក់
ចន្លោះមិនឃើញ
ក្រុមបាតុករថៃគ្រោងនឹងធ្វើការតវ៉ានៅតាមដងផ្លូវជាថ្មី ខណៈដែលសមាជិកសភាសម្រេចចិត្តជ្រើសរើសយកផ្លូវមួយដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ការពិចារណានេះគឺជាសកម្មភាពមួយធ្វើឱ្យក្រុមបាតុករថយកំហឹងបន្ទាប់ពីពួកគេទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់រាជាធិបតេយ្យថែមទៀត។
សភាទាំង២ថ្នាក់ នឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះលើសំណើផ្សេងៗដើម្បីបង្កើតគណៈកម្មាធិការមួយដែលនឹងស្នើឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយក្រុមប្រឹក្សារដ្ឋដែលតែងតាំងដោយយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤។
បាតុករខ្ទង់ ៥០០០០នាក់បានប្រមូលផ្តុំគ្នាដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ រួមទាំងការបន្ថយសិទ្ធិអំណាចរបស់ព្រះមហាក្សត្រសព្វថ្ងៃ។ យ៉ាងណាដំណើរការសរសេររដ្ឋធម្មនុញ្ញឡើងវិញអាចចំណាយពេលប្រហែលមួយឆ្នាំ ហើយវានៅតែតម្រូវឱ្យមានការយល់ព្រមពីព្រះមហាក្សត្រដដែល៕