• 2020-09-30 08:34:07
  • ព័ត៌មាន

ក្រសួងអប់រំ ប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ថ្ងៃទី ៥ តុលា ២០២០

  • 2020-09-30 08:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០នេះ មានការប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន រយៈពេល១ថ្ងៃ ដែលមានទីតាំងនៅ វិទ្យាស្ថានជាតិអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល។ គួរបញ្ជាក់ថា ក្នុងនោះក៏មានបាឋកថា ពីឯកឧត្តមសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ ស្តីពី ប្រធានបទខាងលើ និង វេទិកាពិភាក្សា លើប្រធានបទសំខាន់ៗចំនួន២ គឺ

១. ដំណើរការបើកសាលារៀនចំណេះទូទៅឡើងវិញ និងការអប់រំឌីជីថល

២. ការរៀន​និងរៀនតាមប្រព័ន្ធបច្ចេកវិទ្យានៅគ្រឹះស្ថានឧត្តមសិក្សា៕

សូមអានបន្ថែមលំអឹតខាងក្រោមនេះ

អត្ថបទ៖​ Art

មតិយោបល់