• 2020-10-01 02:20:49
  • ព័ត៌មាន

ប្រទេស​ជាង​៥០​ដាក់​សំណើ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ Sputnik V ពី​រុស្ស៊ី​

  • 2020-10-01 02:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ីបានប្រកាសថាប្រទេសជាង ៥០​​ហើយ​បានដាក់​សំណើ​សុំ​ទិញវ៉ាក់សាំង Sputnik V ដែលបានចុះបញ្ជីដោយក្រសួងសុខាភិបាលរុស្ស៊ីកាលពីខែសីហា។

Sputnik V បានក្លាយជាវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាដំបូងគេនៅលើពិភពលោក។ ក្នុង​នោះ​រុស្ស៊ីនឹង​ផ្គត់ផ្គង់​វ៉ាក់សាំង Sputnik V ចំនួន ២៥​លានដូសដល់អេហ្ស៊ីប ជា​រដ្ឋ​នៃ​ទ្វីប​អាហ្វ្រិក​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​កូវីដ​១៩​រាតត្បាត​ជាង​១​សែន​ករណី។​

ប្រទេសចំនួនជាង ៥០ មាន​មកពីតំបន់​មជ្ឈិមបូព៌ា​នៃ​ទ្វីប​អាស៊ី​, អាម៉េរិកឡាទីន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​បានបញ្ជូនសំណើទៅប្រទេសរុស្ស៊ី​ដើម្បីទទួលបានវ៉ាក់សាំងនេះ បើ​ទោះ​ជា​អង្គការ​សុខភាព​ពិភពលោក​នៅ​មិន​ទាន់​ទទួល​ស្គាល់​ Sputnik V ជា​ផ្លូវ​ការ​ក៏ដោយ៕ ​

ប្រភព៖ RT ប្រែសម្រួល៖ សៀនហួរ

មតិយោបល់