• 2020-10-06 02:36:49
  • ព័ត៌មាន

Trump ត្រឡប់​ទៅ​សេតវិមាន​វិញ​ ក្រោយ​ព្យាបាល​កូវីដ​១៩​នៅ​មន្ទីរពេទ្យ​បាន​៣​ថ្ងៃ​

  • 2020-10-06 02:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី Donald Trump បាន​វិល​ទៅ​កាន់​សេតវិមាន​របស់​លោក​​វិញ​ដើម្បី​ព្យាបាល​កូវីដ​១៩​បន្ត​ ក្រោយ​អាការៈ​ជំងឺ​​បាន​ធូរ​ស្បើយ​កាន់​តែ​ច្រើន​​ជាង​មុន។​

Trump បាន​ចុះ​ពីឧទ្ធម្ភាគចក្រដែលបានដឹករូប​លោក​ចេញពីមន្ទីរពេទ្យយោធានៅខាងក្រៅទីក្រុងវ៉ាស៊ីនតោនហើយបាន​គ្រវីដៃ និងលើកមេដៃ​ដាក់​អ្នក​សារព័ត៌មាន​។ បន្ទាប់មក ទូរទស្សន៍បានបង្ហាញ សកម្មភាព​លោក​ក្នុងសេតវិមាន ដោយ​ដោះម៉ាសចេញ។

គិត​ត្រឹម​ថ្ងៃ​នេះ​កូវីដ​១៩​បានសម្លាប់មនុស្សជាង ១ លាននាក់នៅទូទាំងពិភពលោកនិងជាង ២​សែន​​នាក់នៅសហរដ្ឋអាម៉េរិក ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅក្នុងប្រទេសមួយ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់