• 2020-10-08 09:20:59
  • ព័ត៌មាន

ពិតជារំភើប! បើបានស្គាល់ក្លិនដ៏ប្រណិតនៃទឹកអប់ Versace ថ្មីទើបចេញ សម្រាប់បុរសល្បីពិសេសគ្មានពីរ

  • 2020-10-08 09:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេន Versace មានឈ្មោះបោះសម្លេងទូទាំងពិភពលោក មិនដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ពិសេស គឺ ក្លិនទឹកអប់ដ៏ប្រណិតគ្មានពីរ។ សម្រាប់រដូវកាលថ្មីឆ្នាំ ២០២០ នេះ Versace បានសម្រិតសម្រាំង នូវផលិតផលទឹកអប់ក្លិនដ៏ថ្មីស្រឡាងមួយបែបទៀតហើយ ដែលបានអង្រួនអារម្មណ៍អ្នកគាំទ្រ ដោយគ្រាន់តែឃើញរូបរាង និងឈ្មោះរបស់វានោះ គឺ Eros Eau de Parfum

Eros Eau de Parfum ជាប្រភេទថ្មីទឹកអប់សម្រាប់បុរស បង្កើតឡើងជាពិសេស ដែលតំណាងឲ្យភាព អង់អាច ក្លាហាននិង ទាក់ទាញ។ ក្លិនរបស់ទឹកអប់មួយនេះ មានភាពខុសគ្នា ប្លែកពីក្លិនដទៃសម្រាប់បុរស ដែលមិនត្រឹមតែក្រអូប តែវាក៏ឆ្លុះបញ្ជាំង នូវភាពអង់អាចក្លាហាន ដ៏ស្រស់សង្ហារបស់បុរស ដែលមិនខ្លាចរអា ក្នុងការបញ្ចេញឲ្យគេបានស្គាល់ពីភាពជាលក្ខណៈសម្បត្តិរបស់ខ្លួន។

Eros Eau de Parfum ជាប្រភេទទឹកអប់ដែលមានក្លិនជាប់ប្រហើរ ច្រើនម៉ោងផង ហើយផ្តល់នូវកម្លាំងពិសេសម្យ៉ាងឲ្យបុរសៗពោរពេញដោយថាមពល និងភាពជឿជាក់ ។

លោកស្រី Donatella Versace ដែលជា នាយិកាផ្នែកច្នៃម៉ូដសំលៀកបំពាក់របស់ក្រុមហ៊ុន Versace បានលើកឡើងថា៖ « ខ្ញុំបានស្រមៃដល់វីរបុរសម្នាក់, បុរសដែលមានភាពទាក់ទាញ, ប្រៀបដូចជាព្រះអង្គម្ចាស់ Greek អញ្ចឹង។ ក្លិនក្រអូបមួយនេះ បានបង្កើតឡើងដើម្បីបង្ហាញពីភាពត្រេកត្រអាល និងអំណាច ដែលជាកម្លាំងទាក់ទាញដ៏ខ្លាំងបំផុតរបស់បុរស» ។

តើទឹកអប់ Versace « Eros, the god of love » ផ្សំឡើងពីអ្វីខ្លះ ?

ក្លិនទឹកអប់មួយនេះ បានផ្សំឡើងពី ដើមឈើស៊ីដា, ស្មៅ Vetiver, ស្លឹក Patchouli, ដែលបានហាលឲ្យក្រៀមស្ងួតដោយពន្លឺព្រះអាទិត្យ ដែលជាពន្លឺដ៏ស្វាហាប់បំផុត។ នៅក្នុងទឹកអប់មួយនេះក៏មាន ការរួមបញ្ចូលគ្នារវាងក្រូចអ៉ីតាលី និងក្រូចខ្វិច, ក្លិនស្ករគ្រាប់ផ្លែប៉ោម, និងក្លិនវ៉ានីឡាក៏បានលាយឡំ ដែលបានបង្ហាញពីចរិតលក្ខណៈថ្លៃថ្នូរ ,ភាពរស់រវើក និងភាពជឿជាក់ របស់អ្នកប្រើប្រាស់ផងដែរ។

រូបរាងដ៏ទាក់ទាញនៃ ដប Versace « Eros, the god of love »

ប្រៀបបាននឹងបុរសមាឌធំ រឹងមាំ ឆ្លាតវៃ ប្រកបដោយភាពជឿជាក់ និងជោគជ័យ នេះជាអារម្មណ៍ដែលអ្នកទទួលបានពេល ឃើញដបទឹកអប់ Versace « Eros, the god of love» ជាលើកដំបូង ។ ពិសេសបំផុត សម្រាប់ជាកាដូជូនទៅ បុរស ដែលអ្នកចង់បង្ហាញពីការយកចិត្តទុកដាក់ គោរពស្រលាញ់ និងមោទនៈភាពចំពោះរូបគេ។

នៅពេលដែលបុរសបានបាញ់ទឹកអប់ក្លិនថ្មីនេះ វាបានបង្កើនអនុភាពរបស់បុរសឲ្យកាន់តែខ្លាំងឡើង បន្ថែមមន្តស្នេហ៍, មានភាពទាក់ទាញ, សង្ហា, ជឿជាក់ និងទាក់ចិត្ត អ្នកដែលបានស្រូបក្លិនដ៏ពិសេសនេះ។ « Eros, the god of love » ដែលធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ដ៏ទាក់ទាញ ចាប់ចិត្ត និងជំរុញរាល់គោលដៅដែលអ្នកធ្លាប់បានគិតពីមុន ឲ្យក្លាយជាការពិត។

ចង់ដឹងថា ក្លិនរបស់ Versace Eros Eau de Parfum ពិសេសប្លែកប៉ុណ្ណា អាចអញ្ជើញទៅដល់ហាងសាកដោយផ្ទាល់ នៅហាង Versace មានទីតាំង នៅអ៉ីអនម៉ល សែនសុខ ជាន់ទី ២ ៕

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកផេក៖ lovingperfumecambodia

សុភារម្យ

មតិយោបល់