• 2020-10-09 07:19:20
  • ព័ត៌មាន

សត្វ​ជិត​ផុត​ពូជ Bilby ​ត្រូវ​លែង​ក្នុង​តំបន់​មួយ​គ្មាន​ប្រភេទ​សត្វ​ស៊ី​សាច់​ជា​អាហារ​

  • 2020-10-09 07:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ Bilby ​ជាសត្វ​ប្រភេទ​ Marsupial មានត្រចៀក​ដូចទន្សាយនិង​ងាយ​រង​គ្រោះ​ បាន​ត្រូវលែង​នៅ​ក្នុង​តំបន់​ធំ​មួយ​គ្មាន​សត្វស៊ីសត្វ​ឯ​ទៀត​ជា​អាហារ​នៅ​ក្នុងទី​រហោដ្ឋាន​មួយចម្ងាយ​១ពាន់ ២រយ ​គីឡូម៉ែត្រ​ពីទី​ក្រុងស៊ីដនី។​

ការ​លែង​សត្វ​ទាំង​នេះ​ ជា​ផ្នែក​មួយ​នៃកម្មវិធីបន្ត​ពូជថ្មី​មួយនៅ​ឯសួនសត្វ​ Taronga Western Plains Zoo ក្នុង​រដ្ឋ​ New South Wales។ ការ​ដោះលែងសត្វ Bilby ១០​ក្បាលដើម្បី​ធ្វើអូស្ត្រាលី ​វិលត្រឡប់​ទៅ​គ្រាមុន​ដែលសត្វដើម​នៅ​ក្នុង​ប្រទេស​នេះ មិនត្រូវ​យាយី​ដោយ​ឆ្មា​ព្រៃ​ និងកញ្ជ្រោង។

ចាប់​តាំ​ងពីជនជាតិ​អឺរ៉ុបទៅ​តាំង​លំនៅដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី​ ចំនួន​សត្វ Bilby បាន​ចុះថយ​អស់​៨០%។​ ទន្សាយ បានប្រជែង​ជា​មួយ​សត្វ​ប្រភេទ Marsupial ដើម្បី​រក​អាហារ​និងជម្រក។​ សត្វ​ទាំង​នេះក៏​ប្រឈម​នឹងការគំរាម​កំហែងឯ​ទៀតៗ ​ដោយសារ​ការ​រាន​ដី ​និង​ភ្លើង​ឆេះ​ព្រៃ​។

Bilby ជា​សត្វប្រភេទ marsupial ចេញរកស៊ី​នៅ​ពេល​យប់ ​ហើយ​ជីក​រូង​នៅ​ក្រោម​ដីធ្វើ​ជា​ទី​ជម្រកពី​សីតុណ្ហភាព​ខ្ពស់​នៅ​រដូវ​ក្តៅ​ និង​ដើម្បី​ការពារខ្លួន​ពី​ពួក​សត្វ​ស៊ី​សត្វ​ឯ​ទៀត​ជា​អាហារ។ គេ​ស្ទង់​ប្រមាណ​ថា ​នៅ​សល់​សត្វ bilby ប្រមាណ៩ពាន់ក្បាល​ក្នុង​ព្រៃ​ក្នុងប្រទេស​អូស្ត្រាលី៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់