• 2020-10-13 08:13:03
  • ព័ត៌មាន

ម៉ាឡេស៊ី ដាក់រដ្ឋ និងតំបន់ចំនួន៣ បញ្ជារឹតបន្តឹងក្នុងការធ្វើដំណើរ

  • 2020-10-13 08:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ - ពលការិនី សិស្ស - និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ីជ្រាបថា ដោយជំងឺកូវីដ១៩នៅក្នុងប្រទេសម៉ាឡេស៊ីបានរីករាលដាលឡើងវិញ យ៉ាងគំហុកនៅតាមរដ្ឋមួយចំនួននៅមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេច នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដាក់រដ្ឋ និងតំបន់ចំនួន៣គឺ រដ្ឋសេឡង់ ទីក្រុងពូត្រាចាយ៉ា និងទីក្រុងគូឡាឡាំពួ ឱ្យស្ថិតក្រោមបទបញ្ជារឹតបន្តឹងការធ្វើដំណើរដែលមានលក្ខខណ្ឌបន្ធូរបន្ធយ (Conditional Movement Control Order • CMCO) ជាថ្មីឡើងវិញ រយៈពេលពីរសប្តាហ៏ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លក្ខខណ្ឌនៃការរឹតបន្តឹង CMCO នេះ រួមមាន៖

  • ការធ្វើដំណើរចេញចូលពីស្រុកមួយទៅស្រុកមួយ _ត្រូវអនុញ្ញាតឱ្យតែក្នុងគោលដៅធ្វើ ការងារប៉ុណ្ណោះ ដោយតម្រូវឱ្យមានកាតការងារ ឬលិខិតអនុញ្ញាពីក្រុមហ៊ុន។ សកម្មភាពកីឡា សកម្មភាព ជាសហគមន៍ និងវប្បធម៌ និងការរៀបពិធីមង្គលការ ត្រូវបា

  • សាលារៀន សួនសាធារណៈ កន្លែងកំសាន្ត វិហារសាសនា មជ្ឈមណ្ឌលកំសាន្តពេល រាត្រីទាំងអស់ត្រូវផ្អាកដំណើរការ។ អនុញ្ញាតឱ្យសមាជិកក្នុងមួយគ្រួសារតែ ០២នាក់ អាចចេញទៅទិញរបស់របរប្រើប្រាស់ ដែលចាំបាច់។

  • សកម្មភាពសេដ្ឋកិច្ចជាទូទៅ ត្រូវអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា តែត្រូវស្ថិត ក្រោមការអនុវត្តនូវនីតិវិធីស្តង់ដារប្រតិបត្តិ (Standard Operation Procedures)។

គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តួលេខនៃការឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន .២២០នាក់ ជាសះស្បើយចំនួន១១.០២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៦ ៥.០៣៩នាក់ និងអ្នកស្លាប់ចំនួន ១៥៩នាក់។ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានអ្នកឆ្លង ចំនួន៦.០៥៣នាក់ នៅថ្ងៃទី១២ ខែតុលានេះ អ្នកឆ្លងមានដល់ទៅ៥៦៣នាក់។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​ ៖

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជា កូឡាឡាំពួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី