• 2020-10-20 06:44:28
  • ព័ត៌មាន

បិទកំណាត់ផ្លូវ១ ក្នុងស្រុកកំពង់លែង ដោយសាររងការខូចខាតខ្លាំង ដោយជំនន់ទឹកភ្លៀង

  • 2020-10-20 06:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណាត់ផ្លូវមួយ ក្នុងស្រុកកំពង់លែង ត្រូវបានបិទផ្អាកចរាចរណ៌បណ្តោះអាសន្ន ព្រោះផ្លូវរងការខូចខាត ដោយជំនន់ទឹកភ្លៀង ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។

រដ្ឋបាលស្រុកកំពង់លែង បានចេញសេចក្តីជូនដំណឹង បិទផ្អាកចរាចរណ៌ យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ៥០c ចាប់ពីចំណុច ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ ដោយសារតែកំពស់ទឹកជំនន់ នៅតែបន្តកើនឡើង និងមានទឹកហូរកាត់ជាអន្លើរ ដែលបង្កអោយផ្លូវរងការខូចខាត ហើយក៏ដើម្បីចៀសវាងនូវការបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនោះផងដែរ៕

អត្ថបទ៖​ Art

មតិយោបល់