- 2020-10-22 01:59:52
- ព័ត៌មាន
អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងកើនឡើងដល់ ៣៦នាក់ នៅទូទាំងប្រទេសកម្ពុជា
- 2020-10-22 01:59:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងកើនឡើងដល់ ៣៦នាក់ នៅទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ខេត្តបន្ទាយមានជ័យជាខេត្តរងគ្រោះជំនន់ទឹកភ្លៀងខ្លាំងជាងគេ ដោយក្នុងនោះមានអ្នកស្លាប់រហូតដល់១៩នាក់ ក្នុងចំណោមអ្នកស្លាប់សរុប ៣៦នាក់ នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាជន ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នៅក្នុងគ្រោះមហន្ដរាយធម្មជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ និងចូលរួមមរណៈទុក្ខ នៃក្រុមគ្រួសារសព។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដោយសារជំនន់ទឹកភ្លៀង គឺមួយគ្រួសារសពទទួលបាន១០លានរៀល ពីរាជរដ្ឋាភិបាល៕