• 2020-10-22 03:46:15
  • ព័ត៌មាន

គួរអោយសរសើរ! បុគ្គលិកសុខាភិបាល ដាក់តុព្យាបាលជំងឺ នៅខាងមុខមន្ទីពេទ្យ ដែលជន់លិចដោយទឹកជំនន់

  • 2020-10-22 03:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិកសុខាភិបាល នៅក្នុងមន្ទីពេទ្យមួយ ក្នុងខេត្តសៀមរាប នៅតែបន្តសេវាព្យាបាលជំងឺ បើទោះបីជាមន្ទីពេទ្យ ត្រូវជន់លិច ដោយជំនន់ទឹកភ្លៀងក៏ដោយចុះ។

បុគ្គលិកសុខាភិបាល នៅក្នុងមន្ទីពេទ្យ អង្គរជុំ នៅក្នុងខេត្តសៀមរាប នៅតែបើកទទួលសេវាពិគ្រោះជូនដល់ពលរដ្ឋ បើទោះបីជាមន្ទីរពេទ្យមិនអាចទទួលជំងឺអោយសំរាក ដោយសារតែទឹកនៅលិចនៅឡើយ។ ដែលគិតត្រឹមម៉ោង១០:០០ ព្រឹកថ្ងៃទី២១ តុលា ២០២០ ទឹកជំនន់បានស្រក់ចុះប្រមាណបីតឹកហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Srey Noch Choeurt។

ខេត្តសៀមរាប ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលបានទទួលរងពីផលប៉ះពាល់នៃទឹកជំនន់ ជាពិសេសនៅតំបន់ក្បែរដងស្ទឹងសៀមរាប និងតំបន់មួយចំនួន នៅក្នុងស្រុកបន្ទាយស្រី។ ក្នុងនោះស្រុកអង្គរជុំ ក៏បានរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀងនេះដែរ ដែលបានធ្វើអោយលំនៅឋានប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ត្រូវលិចលង់ ហើយអ្វីដែលគួរអោយបារម្ភនោះ គឺមន្ទីពេទ្យបង្អែកស្រុកអង្គរជុំ ដែលស្ទើរតែលិចដល់ដំបូលអគារទៅហើយ៕

ខាងក្រោមនេះជារូបទឹកជន់លិចក្នុងមន្ទីពេទ្យបង្អែកអង្គរជុំ ៖

អត្ថបទ៖​ Art

មតិយោបល់