• 2020-10-23 03:58:24
  • ព័ត៌មាន

ចង់ជ្រមុជទឹកមើលផ្កាថ្មស្អាតៗនៅបាតសមុទ្រ ទាល់តែឆ្លងកាត់ការហ្វឹកហាត់នេះជាមុនសិន!

  • 2020-10-23 03:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាជ្រមុជទឹក ឬ Scuba Diving គឺជាកីឡា​មួយប្រភេទ ដែលទើបទទួលការចាប់អារម្មណ៍ជាច្រើនពីអ្នកទេសចរ​នៅ​កម្ពុជា។ មុននឹងអាចជ្រមុជទឹកបាន អ្នកទេសចរ​ត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងត្រឹមត្រូវពីអ្នកជំនាញជាមុនសិន។ បច្ចុប្បន្ននេះ គេក៏អាច​ហ្វឹកហាត់កីឡា​ជ្រមុជទឹកនេះបាននៅទីក្រុង​ភ្នំពេញផងដែរ គឺនៅអាងទឹកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

អាងទឹកស្ដង់ដានេះ គឺជាទីតាំង​ដ៏សមប្រកបមួយសម្រាប់ការហ្វឹកហាត់កីឡា Scuba Diving។ ចាប់ផ្ដើមពីការចុះឈ្មោះ និងតម្រូវឲ្យឆ្លើយសំណួរពីស្ថានភាពសុខភាព បន្ទាប់មកឆ្លងកាត់ថ្នាក់រៀនទ្រឹស្ដី ស្វែងយល់ពីចំណេះដឹងសុវត្ថិភាព ភាសាកាយវិការ​ក្រោមទឹក រហូត​ទៅដល់ការស្វែងយល់ពីមុខងារ និងសម្ភារជ្រមុជទឹក និងបច្ចេកទេសនានាក្នុងការដកដង្ហើមពីបំពង់ខ្យល់អុកស៊ីសែនជាដើម។

ក្នុងវគ្គសាកល្បងកីឡាជ្រមុជទឹក ឬ Discovery Scuba Diving អ្នកនឹងទទួលបានការហ្វឹកហាត់ពីវិធីសាស្រ្ដដោះស្រាយបញ្ហានៅក្រោមទឹក ដូចជាការស្វែងរកឧបករណ៍ដកដង្ហើមដែលរបូត និងការសម្អាតវ៉ែនតានៅក្នុងទឹកផងដែរ។

ចង់ដឹងថាគេមានបង្រៀនអ្វីខ្លះទៀត សូមទស្សនា​វីដេអូពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់