• 2020-10-23 06:53:50
  • ព័ត៌មាន

កាន់​តែ​ក្ដៅ! ក្រុម​ប្រឆាំង​នៅ​ហុងកុង​ និង​​តៃវ៉ាន់​គាំទ្រ​យុវជន​ថៃ​ដោយ​ចំហ​ ​ប្រឆាំង​រដ្ឋាភិបាល​ និង​ស្ដេច​​

  • 2020-10-23 06:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​-យុវនារី​នៅ​ក្នុង​ហុងកុង​ និង​នៅ​ក្នុង​កោះ​តៃវ៉ាន់​ បាន​ផ្ដល់​កម្លាំង​ចិត្ត​គាំទ្រ​មក​លើ​ក្រុម​ប្រឆាំង​ ក្នុង​ប្រទេស​ថៃ​ ដោយ​ឈរ​​នៅ​លើ​ពាក្យ​ស្លោក​ថា​ "សម្ព័ន្ធ​មិត្រ​តែ​ទឹកដោះគោ ឬ​ Milk Tea Alliance”។

​ក្នុង​នោះ​មេ​ចលនា​ប្រឆាំង​នៅ​ហុងកុង​ បាន​ផ្ដល់​កម្លាំង​ចិត្ត​គាំទ្រ​ដោយ​ចំហ​លើ​យុវជន​-យុវនារី​​ថៃ​ដែល​កំពុង​ ចេញ​មក​ដើរ​ក្បួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ ជា​ពិសេស​​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ។ និស្សិត​​ជា​ជនជាតិ​ថៃ​ កំពុង​សិក្សា​នៅ​កោះ​តៃវ៉ាន់​ ក៏​បាន​ចងក្រង​គ្នា​ជា​ក្រុម​ ហើយ​ប្រមូល​ផ្ដុំ​ផ្ដល់​ការ​គាំទ្រ​មក​ដល់​ចលនា​បះបោរ​​ក្នុង​ប្រទេស​ថៃ​ដែរ។

យុវជន​នៅ​លើ​កោះ​តៃវ៉ាន់​ បាន​បង្កើត​ចលនា​មួយ​ឈ្មោះ​ថា​ TATD = Taiwan Alliance for Thai Democracy ​ដែល​កំពុង​ពង្រឹង​ចលនា​នេះ​ឥត​ឈប់ឈរ​។ TATD នៅ​តៃវ៉ាន់​មាន​ក្រុម​ NGO ចំនួន​៩​ ជួយ​គាំទ្រ​ និង​ក្រុម​គណបក្ស​ប្រឆាំង​ក្នុង​តៃវ៉ាន់​ ​បាន​គាំទ្រ​ចលនា​នេះ​៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់