- 2020-10-26 02:25:23
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ «ទឹកស្រកភ្លាម ជួសជុលស្ដារផ្លូវ ស្ពានឡើងវិញភ្លាម»
- 2020-10-26 02:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន៖ «ទឹកស្រកភ្លាម ជួសជុលស្ដារផ្លូវ ស្ពានឡើងវិញភ្លាម»
ចន្លោះមិនឃើញ
«សភាពការមិនធម្មតា នីតិវិធីមិនធម្មតា ពោលគឺទឹកស្រកភ្លាមចាប់ផ្ដើមជួសជុលតផ្លូវ ស្ពាន និងប្រព័ន្ធទឹកភ្លាម ដូចជាប្រឡាយទំនប់ទឹក ជាដើម»។ នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងនៅក្នុងពិធី បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ ត្រូវធ្វើកិច្ចជួសជុលផ្លូវ ស្ពាន ប្រឡាយ ឲ្យបាលឿន ដើម្បីសម្រួលការលំបាករបស់ប្រជាជន ជាពិសេសនៅទីជនបទ។ សម្ដេចបញ្ជាក់ថា «យើងត្រូវធ្វើការងារនេះឲ្យលឿន យើងមានថវិកា គ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការងារនេះ»។
សម្ដេចក៏បានក្រើនរំលឹកថា អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ ត្រូវចាប់ផ្ដើមធ្វើការងារនេះឲ្យឆាប់រហ័ស ហើយសម្ដេចរង់ចាំមើលថា តើផ្លូវ ស្ពាន ប្រឡាយទឹក នៅតំបន់ណាមានការធ្វើការយឺតយ៉ាវ សម្ដេចនឹងចេញមុខចុះផ្ទាល់តែម្ដង៕