• 2020-10-26 06:57:23
  • ព័ត៌មាន

មេដឹកនាំ​ជាន់​ខ្ពស់​របស់​​ក្រុម​ភេរវករ​​​អាល់​កៃ​ដា ​ត្រូវ​កងទ័ព​អាហ្វហ្គានីស្ថាន​សម្លាប់​

  • 2020-10-26 06:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អា​ហ្វ​ហ្គានី​ស្ថាន​​បាន​អះអាង​ថា​ខ្លួន​បាន​សម្លាប់​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុម​អាល់​កៃដា​មួយ​រូប​កាល​ពី​ម្សិលមិញ​ក្នុង​ប្រតិបត្តិការ​យោធា​មួយ​នៅ​ខាង​កើត​ប្រទេស។​

Husam Abd Al Ra'uf គឺ​ជា​បុគ្គល​មួយ​រូប​ដែល​ការិយាល័យ​ស៊ើបការណ៍​សហព័ន្ធ​អាមេរិក​​ ហៅ​កាត់​ FBI តាម​រក​ចាប់​ខ្លួន​ខ្លាំង​បំផុត។​ យ៉ាង​ណា​ក្រុម​អាល់​កៃ​ដា​ មិន​ទាន់​ប្រកាស​ទទួល​ស្គាល់​ថា​មេដឹកនាំ​កំពូល​មួយ​រូប​នេះ​ត្រូវ​បាន​សម្លាប់​នៅ​ឡើយ​ទេ​ ខណៈ​ អាមេរិក​ និង​ណាតូក៏​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ដើម្បី​បញ្ជាក់​ការ​ស្លាប់​នេះ​ភ្លាមៗ​ដែរ​។​

ការ​ស្លាប់​របស់​ Husam កើត​ឡើង​នៅ​ពេល​ កងកម្លាំង​ពិសេស​​អា​ហ្វ​ហ្គានី​ស្ថាន បាន​ឆ្មក់​ចូល​វាយ​ប្រហារ​ភូមិ​ដែល​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​តា​លីបង់​។​ពួកគេ​បាន​វាយប្រហារ​លើ​ផ្ទះ​មួយ​ និង​បាន​សម្លាប់​ពួក​​សកម្ម​ប្រយុទ្ធ​ជាច្រើន​នាក់ រួម​មាន​ Husam Abd Al Ra'uf នៅ​ទី​នោះ​៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់