• 2020-10-27 06:37:56
  • ព័ត៌មាន

ក្រោយទឹកជំនន់ស្រក អភិបាលរាជធានីភ្នំពេញ ចុះធ្វើរឿងទាំងនេះភ្លាម

  • 2020-10-27 06:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ និងមន្រ្តីរដ្ឋបាលរាជធានីភំ្នពេញ​ រួមទាំងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ដោយបានបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀងកាលពីពាក់កណ្ដាលខែតុលាមកម្លេះ ។

ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕

ប្រភព៖ អភិបាលរាជធានីភ្នំពេញ

មតិយោបល់