/Excerse-Gym-2020/Exercise-Gym1/5f98d6ece1ed1_1603851960_medium.jpg)
- 2020-10-28 02:32:00
- សុខភាព
ក្បាលពោះរាបស្មើដូចប្រាថ្នា តាមក្បាច់ហាត់ប្រាណងាយៗមុនពេលចូលគេង
- 2020-10-28 02:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាលពោះរាបស្មើដូចប្រាថ្នា តាមក្បាច់ហាត់ប្រាណងាយៗមុនពេលចូលគេង
ចន្លោះមិនឃើញ
រាល់ថ្ងៃមុនពេលចូលគេង តើអ្នកចូលចិត្តធ្វើអ្វីខ្លះ? លេងហ្គេម មើលទូរទស្សន៍ ឬលេងហ្វេសប៊ុក?
បើអ្នកពិតជាចង់បានក្បាលពោះរាបស្មើមែន គួរឆ្លៀតពេល ប្រមាណ១០នាទី ក្នុងមួយថ្ងៃ ដើម្បីហាត់ប្រាណតាមក្បាច់ងាយៗទាំងនេះវិញប្រសើរជាង។ ព្យាយាមទៅ មិនយូរទេ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ក្បាច់ទី១៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី សម្រាកបន្តិចទើបធ្វើបន្តទៀតឲ្យបាន២ជុំ។
ដៃទាំងពីរត្រូវដាក់ឲ្យត្រង់ជាប់នឹងកម្រាល ហើយលើកជើងទាំងពីរឡើង ដកដង្ហើមចេញ ពេលទម្លាក់ជើងមកវិញ ត្រូវដកដង្ហើមចូល។ ដាច់ខាតកុំបន្ទន់ជង្គង់ឲ្យសោះ ហើយពេលទម្លាក់ជើង ក៏មិនត្រូវឲ្យប៉ះនឹងការ៉ូដែរ។
ក្បាច់ទី២៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី សម្រាកបន្តិចទើបធ្វើបន្តទៀតឲ្យបាន២ជុំ។
ដៃទាំងពីរត្រូវដាក់ឲ្យត្រង់ជាប់នឹងកម្រាល ពេលលើកជើងម្ខាងឡើង ត្រូវដកដង្ហើមចូល ពេលទម្លាក់ចុះវិញ ត្រូវដកដង្ហើមចេញ ផ្លាស់ប្តូរជើងទាំងសងខាងទៅវិញទៅមក ហើយមិនត្រូវឲ្យជើងប៉ះនឹងការ៉ូទេ។
ក្បាច់ទី៣៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី សម្រាកបន្តិចទើបធ្វើបន្តទៀតឲ្យបាន២ជុំ។
ច្រតកែងដៃទាំងសងខាងទៅនឹងកម្រាល ដើម្បីបង្ហើបខ្នងឡើង។ កនិងក្បាលត្រូវដាក់ត្រង់ស្មើស្របនឹងក្បាលពោះ។ ធ្វើចលនា ដោយផ្លាស់ប្តូរជើងទាំងសងខាងទៅវិញទៅមក។ ដកដង្ហើមចេញ ពេល ពេលដាក់ជើងត្រង់ ហើយ ដកដង្ហើមចូលពេលលើកជើងឡើង។ ដាច់ខាតកុំទប់ដង្ហើមហើយមិនត្រូវឲ្យជើងប៉ះនឹងការ៉ូទេ។
ក្បាច់ទី៤៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី សម្រាកបន្តិចទើបធ្វើបន្តទៀតឲ្យបាន២ជុំ។
ច្រតកែងដៃទាំងសងខាងទៅនឹងកម្រាល ដើម្បីបង្ហើបខ្នងឡើង។ កនិងក្បាលត្រូវដាក់ត្រង់ស្មើស្របនឹងក្បាលពោះ។ លើកជើងទាំងពីរឡើង អ្នកនឹងមានអារម្មណ៍ថាត្រង់ផ្នែកក្បាលពោះរាងតឹងណែន។ ដកដង្ហើមចេញពេលកន្ធែកជើងទាំងពីរចេញពីគ្នា ហើយដកដង្ហើមចូល ពេលបង្រួមជើងមកវិញ។
ក្បាច់ទី៥៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី សម្រាកបន្តិចទើបធ្វើបន្តទៀតឲ្យបាន២ជុំ។
ច្រតកែងដៃទៅនឹងកម្រាល ផ្អោបម្រាមដៃចូលគ្នា ដាក់កឲ្យត្រង់ជាមួយនឹងឆ្អឹងខ្នង ចង្កេះ ត្រគាកនិងជើង។ ផ្អៀងចង្កេះទៅឆ្វេងទៅស្តាំ (ដូចក្នុងរូបភាព)។ ត្រូវដកដង្ហើមចេញចូលឲ្យបានទៀងទាត់។
ក្បាច់ទី៦៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី សម្រាកបន្តិចទើបធ្វើបន្តទៀតឲ្យបាន២ជុំ។
ច្រតដៃទាំងពីរឲ្យត្រង់ ដាក់កឲ្យត្រង់ជាមួយនឹងឆ្អឹងខ្នង ចង្កេះ ត្រគាកនិងជើង។ ដកដង្ហើមចេញ ពេលលើកជង្គង់ឡើង ហើយដកដង្ហើមចូល ពេលលាជើងត្រង់វិញ។ ហាមមិនឲ្យជង្គង់ ប៉ះជាមួយនឹងកែងដៃ។
ក្បាច់ទី៧៖ ធ្វើបែបនេះក្នុងរយៈពេល២០វិនាទី ឲ្យបានពីរជុំ។
ត្រូវដាក់កែងដៃប៉ះនឹងកម្រាល ដើម្បីទប់លំនឹងដល់ដងខ្លួនទាំងមូល។ ដាក់កឲ្យត្រង់ជាមួយនឹងឆ្អឹងខ្នង ចង្កេះ ត្រគាកនិងជើង។ ដាច់ខាតកុំបន្ទន់ចង្កេះចុះ។ ចុចអានបន្ត៖