• 2020-10-28 03:55:17
  • ព័ត៌មាន

ស្ថិតលើ​កំពូល​ភ្នំដាច់តែឯង! ប្រាសាទភ្នំដា លាក់ទុករឿងរ៉ាវដ៏គួរឲ្យជក់ចិត្ត!

  • 2020-10-28 03:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទភ្នំដា ជារមណីយដ្ឋានទេសចរណ៍​ប្រវត្តិសាស្រ្ដ​មួយ ដែលមានទីតាំងស្ថិតនៅស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ។ ដើម្បីទៅទស្សនា​ប្រាសាទភ្នំដា ភ្ញៀវទេសចរ​ អាចធ្វើដំណើរតាមរថយន្តក្នុងចម្ងាយផ្លូវប្រមាណ ៦៦គីឡូម៉ែត្រ ឬតាមអូប័រពីទីរួមខេត្ត ក្នុងចម្ងាយប្រមាណ ២៥គីឡូម៉ែត្រប៉ុណ្ណោះ។

ស្ថិតលើកំពូលភ្នំដាច់តែឯង ប្រាសាទភ្នំដាស្ថាបនាឡើងលើប្លង់រាងការ៉េ ទំហំ ១២ម៉ែត្រx១២ម៉ែត្រ មានកម្ពស់ ១៨ម៉ែត្រ និងមានទ្វារ ៤ ដែលមានទ្វារបញ្ឆោត ៣ និងទ្វារពិត ១ បែរទៅទិសខាងជើង សំដៅទៅរកអតីតរាជធានីអង្គរបុរី នៃសម័យនគរភ្នំ។ ប្រាសាទដ៏ចំណាស់នេះ សាងសង់ជាលើកដំបូងនៅក្នុងសម័យនគរភ្នំ និងស្ថាបនាឡើងជាលើកទី២ លើប្រាង្គប្រាសាទចាស់ នាសម័យអង្គរ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១។

ដោយឡែក នៅតាមចង្កេះភ្នំដា មានរូងសប្បនិម្មិតចំនួន ៥ ផងដែរ។ ចង់ដឹងថាប្រាសាទភ្នំដា និងរូងសប្បនិមិ្មត​ទាំងនោះ មានអ្វីពិសេស សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម