• 2020-11-02 02:09:46
  • ព័ត៌មាន

ធ្លាប់ទៅឬនៅ? សារៈមន្ទីអង្គរបុរី ក្នុងទឹកដីខេត្តតាកែវ រក្សាទុកវត្ថុបុរាណជាច្រើន​ពី​សម័យហ្វូណន!

  • 2020-11-02 02:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍​ប្រវត្តិសាស្រ្ដ​សម័យ​ហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារៈមន្ទីរអង្គរបុរី ភ្ញៀវទេសចរ​អាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ឆ្ពោះទៅទិសខាងកើត ក្នុងចម្ងាយជាង ២២គីឡូម៉ែត្រ។

ឈរស្វាគមន៍ភ្ញៀវទេសចរ​នៅច្រក​ទ្វារ​ចូលដោយទឹកមុខញញឹញយ៉ាងស្ងៀមស្ងាត់ គឺព្រះពុទ្ធរូបដែលសាងសង់ឡើងកាលពីសតវត្សទី៧។ ក្រៅពីរូបចម្លាក់ពីសម័យហ្វូណនជាច្រើននោះ សារៈមន្ទីរអង្គរបុរី មានសិលាចារិកដែលនិយាយអំពីការធ្វើអំណោយផ្សេងៗរបស់ព្រះមហាក្សត្រ។ សារៈមន្ទីរនេះ ក៏មានតាំងបង្ហាញដុំឥត និងក្បឿងពីសម័យហ្វូណន ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាកំពែងទីក្រុងផងដែរ។

សូមបញ្ជាក់ថា សារៈមន្ទីរអង្គរបុរី ត្រូវបានកសាងឡើង​កាលពីឆ្នាំ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ដនានាដែលមាននៅក្នុងស្រុកអង្គរបុរីនេះ ឲ្យស្ថិតស្ថេរគង់វង្ស។

ដើម្បីដឹងកាន់តែច្បាស់ សូមទស្សនា​វីដេអូ ផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម