• 2020-11-02 07:25:18
  • ព័ត៌មាន

ព្រៃសហគមន៍ភ្នំត្នោត ឬ​ BeTreed Anventure របស់ Ben មានចំណុចពិសេស​ច្រើន លើស​ការរំពឹងទុក!

  • 2020-11-02 07:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រៃសហគមន៍ភ្នំត្នោត ឬ​ BeTreed Anventure គឺជាតំបន់អភិរក្ស​ និងអេកូទេសចរណ៍ដ៏ទាក់ទាញមួយក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ព្រៃសហគមន៍ភ្នំត្នោត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលមានទំហំជាង ៤ម៉ឺនហិចតា ព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Advanture គ្របដណ្ដប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ និងជាប្រភពមិនចេះរីងស្ងួតនៃវិស័យទេសចរណ៍។

ឆ្លងកាត់ព្រៃរបោះដែលដុះអមដោយស្មៅខៀវខ្ចីនារដូវវស្សា លោក Ben Davis ដែលជាស្ថាបនិកនៃ BeTreed Advanture តែងនាំភ្ញៀវទេសចរ​ទៅស្វែងយល់ពីសក្ដានុពលព្រៃឈើ ដែលលោក និងសហគមន៍បានការពារ។ សត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺជាកម្មវិធីនៃការការពារ និងបង្ហាញជូនភ្ញៀវទេសចរ​ផងដែរ។

លោក Ben តែងបំពាក់កាមេរ៉ាថតសត្វព្រៃដែលមានវត្តនៅទីនេះ។ លោកថតបានសត្វព្រៃជាច្រើនដូចជាជ្រូកព្រៃ ទន្សោង ក្ដាន់ កាំប្រម៉ាជាដើម។

ចង់ដឹងកាន់តែច្បាស់ពីព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Anventure សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទថ្មី