• 2020-11-02 07:46:13
  • ព័ត៌មាន

ធ្លាប់ដឹងអត់? នៅសៀមរាប មានកន្លែងបាញ់ធ្នូមួយកន្លែង កំពុងពេញនិយមខ្លាំង!

  • 2020-11-02 07:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបាញ់ធ្នូ គឺជាការកម្សាន្តមួយប្រភេទដែលកំពុងពេញនិយម ក្នុងចំណោមភ្ញៀវទេសចរ​យុវវ័យ ដែលមកទស្សនា​ខេត្តសៀមរាប។ ដើម្បីទៅកម្សាន្តនៅកន្លែងបាញ់ធ្នូនេះ ភ្ញៀវទេសចរ​ត្រូវធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅទិសខាងកើត តាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវលំចម្ងាយជាង ២គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់​កន្លែងបាញ់ធ្នូ ដែលមានឈ្មោះថា បន្ទាយជ័យ ៨០២។

ក្រុមសម្ដែងបាញ់ធ្នូ

លាតសន្ធឹងលើវាលស្រែប្រមាណ ៦ហិចតា មណ្ឌលបាញ់ធ្នូនេះ បង្កើតឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ​ និងដើម្បីរំលឹកដល់វប្បធម៌រុងរឿងរបស់ខ្មែរ ក្នុងសម័យមហានគរ។ នៅបន្ទាយជ័យ ៨០២ ភ្ញៀវទេសចរ​ប្រាកដជាជក់ចិត្តនឹងការសម្ដែងបាញ់ធ្នូបុរាណខ្មែរ។

ក្រៅពីទស្សនាការសម្ដែង ភ្ញៀវទេសចរ​ក៏អាចបាញ់ធ្នូបានដោយខ្លួនឯង តាមការណែនាំរបស់អ្នកជំនាញផងដែរ។ អ្នកអាចបាញ់ធ្នូបុរាណក៏បាន ធ្នូសម័យទំនើបក៏បាន។

ភ្ញៀវទេសចរ​ដែលចូលបាញ់ធ្នូកម្សាន្ត

ដើម្បីដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម