• 2020-11-03 08:54:41
  • ព័ត៌មាន

ភ្នំឧត្តុង្គ ភ្នំ១មានឈ្មោះ៣ អតីតរាជធានីខ្មែរ ដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន!

  • 2020-11-03 08:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរ​វប្បធម៌ និងប្រវត្តិសាស្រ្ដ ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល។ ភ្នំនេះមានឈ្មោះដល់ទៅ៣ គឺភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស។

ដើម្បីទៅទស្សនាភ្នំឧត្តុង្គ ភ្ញៀវទេសច​រអាចធ្វើដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ក្នុងចម្ងាយជាង ៣០គីឡូម៉ែត្រ។ នៅលើកំពូលភ្នំនេះ មានព្រះសក្សមុនីចេតិយ ដែលជាទីដម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។

ព្រះសក្សមុនីចេតិយ នៅលើកំពូលភ្នំឧត្តុង្គ

ក្រៅពីទស្សនាសំណង់ដ៏វិចិត្រនេះរួចហើយ ភ្ញៀវទេសចរអាចឈប់សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់​​ទិដ្ឋភាពដ៏ល្អស្អាតពីលើកំពូលភ្នំបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ភ្នំឧត្តុង្គ ដែលជាអតីតរាជធានីខ្មែរ មានរឿងរ៉ាវជាច្រើនទៀត ដែលកូនខ្មែរគួរដឹង។ ដើម្បីដឹងច្បាស់ សូមទស្សនា​វីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម