• 2020-11-03 10:15:46
  • ព័ត៌មាន

គម្រោង 20by2020 ពីអារ៉ាប់រួមផ្តល់នូវដំណោះស្រាយទឹកស្អាតដែលផ្លាស់ប្តូរជីវិតខ្មែររាប់ពាន់នាក់នៅតាមភូមិក្នុងប្រទេសកម្ពុជា

  • 2020-11-03 10:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនរាប់ពាន់នាក់នៅទូទាំងភូមិចំនួន ៣ របស់ប្រទេសកម្ពុជាឥលូវនេះអាចរស់នៅប្រកបដោយសុវត្ថិភាពនិងសុខភាពល្អបន្ទាប់ពីការដាក់ពង្រាយនូវបច្ចេកវិទ្យាចម្រោះទឹកថ្មីដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោង​មនុស្សធម៌ជំរុញឲ្យមាននិរន្តរភាពរបស់អារ៉ាប់រួម 20by2020 (Zayed Sustainability Prize’s UAE-driven humanitarian initiative, 20by2020)។

បន្ទាប់ពីជោគជ័យលើកការដាក់តំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យថ្មីៗបំផុតនៅក្នុងសហគមន៍ងាយរងគ្រោះ នៅប្រទេស អេហ្ស៊ីប (Egypt) និង ហ្ស៊កដានី(Jordan) គំនិតផ្តួចផ្តើមនេះបានរីកចម្រើនដោយមានប្រភពទឹកចំនួន ៥ ផ្តល់ផលជួយដល់ប្រជាជនចំនួន ៤៤០០ នាក់នៅឃុំឆ្នុកទ្រូ កំពង់ព្រះ និងសេះស្លាប់។

ដោយសារតែការតំឡើងដំណោះស្រាយចម្រោះទឹកស្អាត​ដែលរៀបចំឡើងដោយគំនិតផ្តួចផ្តើម 20by2020 សហគមន៍ភូមិរួមជាមួយសាលារៀន និង គ្លីនិក ឆ្នុកទ្រូ ទទួលបានទឹកស្អាត និងមានសុវត្ថិភាពជាលើកដំបូង។

នេះមិនត្រឹមតែផ្តល់ឱ្យអ្នកស្រុកនូវជ្រើស​មួយសម្រាប់ការជៀសវាងពីជំងឺដែលឆ្លងតាមទឹក​ និងបញ្ហាសុខភាពផ្សេងៗទៀតដែលកើតចេញពីទឹកកខ្វក់នោះទេ វានឹងលើកកម្ពស់​អនាម័យ ប្រជាពលរដ្ឋតាមភូមិ​ឲ្យរក្សាបាននូវ​សុខភាពល្អ រឹងមាំ ពិសេស​គឺ ​ទឹកស្អាតសម្រាប់លាងសម្អាតដៃ ដែល​អាចការពារពួកគេ​​ពី​ការរីករាលដាលនៃជំងឺឆ្លង ។​

យូរៗ ទៅគោលបំណងនេះនឹងធ្វើឱ្យទស្សនវិស័យរបស់ប្រជាជនមានភាពប្រសើរឡើងតាមរយៈការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ និងការការពារជំងឺដែលត្រូវបានគេបង្ហាញជាស្ថិតិថាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាពរបស់សហគមន៍រួមជាមួយនឹងការលូតលាស់និងការអភិវឌ្ឍបុគ្គល។

នៅប្រទេសកម្ពុជាដំណោះស្រាយដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ទឹកស្អាតបារាំង Safe Water Cube បាន​ឈ្នះ​ពានរង្វាន់និរន្តភាពចុងក្រោយរបស់ Zayed ក្នុងឆ្នាំ ២០១៩ ក្រោម Water Category។ ការដាក់ពង្រាយបច្ចេកវិទ្យាទៅលើផ្ទៃទឹកបានធ្វើឲ្យទឹកនោះអាចបរិភោគបាន(ទន្លេ ស្រះ) ដោយបានសម្លាប់មេរោគ និងបាក់តេរីដែលបណ្ដាលឲ្យកើតជំងឺរាករូស អាសន្នរោគ និងរលាកថ្លើមដោយអាចផលិតបានទឹកស្អាតរហូតដល់ 1000លីត្រក្នុងមួយម៉ោងដោយមិនប្រើប្រាស់ថាមពល ឬ ការថែទាំឡើយ លើសពីនេះក៏គ្មានដាក់សារធាតុគីមីចូលទៅក្នុងទឹកដែរ។

ឯកឧត្ដមបណ្ឌិត ស៊ុលតង់ អាល់ចាបាបឺរ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់ នៃប្រទេសអារ៉ាប់រួម និង ជាអគ្គនាយក នៃរង្វាន់និរន្តរភាពហ្សេដបានឲ្យដឹង​ថា ៖ «បច្ចេកវិទ្យាចម្រោះទឹកប្រកបដោយភាពច្នៃប្រឌិតនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនជាច្រើននៅតាមជនបទនៃប្រទេសកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើម 20by2020 យើងកំពុងប្រើប្រាស់ដំណោះស្រាយប្រកបដោយនិរន្តរភាពរបស់អ្នកឈ្នះ និងអ្នកឈ្នះចុងក្រោយដើម្បីទទួលបានជោគជ័យក្នុងជីវិតរាប់មិនអស់នៅជុំវិញពិភពលោក»។

ឯកឧត្តម អាល់ចាបឺរ បានបន្ថែមថា៖ « តាមរយៈការខិតខំប្រឹងប្រែងជាមួយដៃគូ 20by2020 ដើម្បីសម្រេចបាននូវពិភពលោក ដែលមាននិរន្តរភាព យើងអាចពង្រីកឥទ្ធិពល នៃចក្ខុវិស័យអភិវឌ្ឍន៍មនុស្សធម៌ និង អន្តរជាតិ ជំរុញដោយ​ ស្ថាបនិកជនជាតិអារ៉ាប់អេមីរ៉ាត គឺលោក Sheikh Zayed bin Sultan Al Nahyan ដែលកំពុងបំពេញបន្ថែមតួនាទីរបស់ប្រទេសក្នុងជំនួយមនុស្សធម៌ និងវឌ្ឍនភាពឆ្ពោះទៅរកនិរន្តរភាព។

ការផ្តល់នូវការងារវិជ្ជមាន និងផលប៉ះពាល់នេះនៅ ទូទាំងពិភពលោក គឺជាគោលដៅសំខាន់នៃ 20by2020 ដែលជាគំនិតផ្តួចផ្តើមរបស់អារ៉ាប់រួម ដឹកនាំដោយរង្វាន់និរន្តរភាព ហ្សេដ ក្នុងភាពជាដៃគូជាមួយអាប៊ូដាបៃ ទីផ្សារសកលមូលនិធិអាប៊ូដាប៊ីសម្រាប់ការអភិវឌ្ឍ Mubadala Petroleum, Ministry of Tolerance and Coexistence and Masdar។

ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានអាជ្ញាធរទន្លេសាប នៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា​ ៖«យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឆ្នាំ ២០by២០ ដែលរួមចំណែកក្នុងការឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លេសាបដើម្បីធ្វើឱ្យប្រសើរឡើងទឹកស្អាតមានសុវត្ថិភាពនៅតំបន់ដាច់ស្រយាលជុំវិញបឹងទន្លេសាប»។

ឯកឧត្ដម លឹម គានហោ បានបន្ថែមថា ៖ « ក្នុងនាមក្រសួងធនធានទឹកនិងឧតុនិយមខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះរង្វាន់និរន្តរភាពហ្សេត ជាមួយនិងដៃគូសហការ 20by2020 សម្រាប់ការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតទាំងនេះ»។

ការទទួលបានទឹកផឹកប្រកបដោយសុវត្ថិភាព គឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំង ១៧ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តដោយប្រទេសចំនួន ១៩៣ នៅជុំវិញពិភពលោក ។ នៅប្រទេសកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាតនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ ប្រជាជនជាង ៣ លាននាក់ខ្វះទឹកស្អាតប្រើប្រាស់ និង ៦ លាននាក់ខ្វះអនាម័យប្រើប្រាស់។ លើសពីនេះទៅទៀតមានភ័ស្តុតាងកាន់តែច្រើនឡើងៗដែលបង្ហាញថាអនាម័យទឹកស្អាត និងកន្លែងលាងដៃមិនគ្រប់គ្រាន់នៅក្នុងប្រទេស ដែលនេះ​​ គឺជាឧបសគ្គ​មួយ​ សម្រាប់កុមារចូលរៀន និងបំពេញការងារបានល្អជាពិសេសក្មេងស្រី។

ស្រដៀងគ្នានេះដែរ មណ្ឌលថែទាំសុខភាពនៅកម្ពុជាជារឿយៗ ត្រូវបានគេរាយការណ៍ថាមានទឹកស្អាត និងអនាម័យមិនគ្រប់គ្រាន់ ដោយមានតែ ៥០% ប៉ុណ្ណោះដែលរាយការណ៍ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ថាតែងតែមានទឹកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ពួកគេ។ ការដាក់ពង្រាយថ្មី 20by2020 ចុងក្រោយ គឺជាជំហានដំបូងក្នុងការផ្តល់នូវពន្លឺ ថ្មីសម្រាប់ភូមិឆ្នុកទ្រូ កំពង់ព្រះ និងសេះស្លាប់។

ជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតជំហានដំបូង ការដាក់ពង្រាយសរុបចំនួន ៦ ត្រូវបានដាក់ឱ្យប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន រួមមាន ថាមពលសុខភាពទឹក និងដំណោះស្រាយទាក់ទង នឹងអាហារនៅកម្ពុជា អេហ្ស៊ីប ហ្ស៊កដានី នេប៉ាល់ តង់ហ្សានី និងអ៊ូហ្គង់ដា។ 20by2020 ក៏គ្រោងនឹងដាក់ពង្រាយដំណោះស្រាយបន្ថែមនៅមុនដំណាច់ឆ្នាំនេះដែរ។

ជាមួយនឹងការរៀបចំកាលវិភាគអាស្រ័យលើល័ក្ខខ័ណ្ឌជាក់លាក់របស់ប្រទេសនីមួយៗ យោងតាមការរីករាលដាលនៃរោគរាតត្បាតពិភពលោក។ ការដាក់ពង្រាយបច្ចេកវិទ្យានាពេលខាងមុខ រួមមានគម្រោង​ទាក់ទងនឹងទឹក និងថាមពលនៅបង់ក្លាដែស ម៉ាដាហ្គាស្កា រកូស្តារីកានិងឥណ្ឌូនេស៊ី៕

មតិយោបល់