• 2020-11-04 07:09:31
  • ព័ត៌មាន

តោះ! ចុះឈ្មោះចូលរួមទាំងអស់គ្នា! TEDxRUPP 2020 បញ្ចេញឈ្មោះវាគ្មិនទាំង ៩រូបហើយ!

  • 2020-11-04 07:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រហែលជាកំពុងតែឆ្ងល់ហើយថា អ្វីទៅជា កំណប់បំបាំងភ្នែក? តើយើងអាចមានឱកាស ក្នុងជីកកកាយកំណប់អាថ៌កំបាំងនេះ បានដែរឬទេ?

ពិតណាស់ TEDxRUPP 2020 នឹងនាំមកជូនលោកអ្នកនូវប្រធានបទ ដ៏អស្ចារ្យមួយនោះ គឺ កំណប់បំបាំងភ្នែក ដែលនេះជាកម្មវិធីមួយ ដែលអ្នកអាចស្តាប់ការចែករំលែក នូវរឿងរ៉ាវ ក៏ដូចជាបទពិសោធន៌ របស់វាគ្មិនទាំង៩រូប ដែលអ្នកប្រហែលជាធ្លាប់បានស្គាល់ពួកគាត់តាមរយៈបណ្តាញសង្គម តែលើកនេះ អ្នកមានឱកាស ក្នុងការទទួលយកនូវអ្វីដែលជាការចែករំលែក របស់ពួកគាត់ដោយផ្ទាល់ នៅលើឆាក TEDxRUPP 2020។

ចូលរួមជាមួយវាគ្មិនទាំង៩រូប ក្នុងកម្មវិធី TEDxRUPP 2020 ក្រោមប្រធានបទ “កំណប់បំបាំងភ្នែក” ដែលប្រព្រឹត្តនៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច។ ទីតាំងនៃកម្មវិធី គឺនៅសាល Multipurpose ក្នុងអគារ CKCC។

វាគ្មិនទាំង ៩រូប

ចំពោះតម្លៃចូលរួម គឺ ៧ដុល្លារ (មានកាតសិស្ស) និង ១០ដុល្លារ សម្រាប់ទូទៅ (គ្មានកាតសិស្ស)។

អាចចុះឈ្មោះទិញសំបុត្របានតាមរយៈតំណនេះ ៖ bit.ly/35poSZI (ការចុះឈ្មោះទិញសំបុត្រនឹងត្រូវ​បិទនៅថ្ងៃសុក្រ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០) ៕

អត្ថបទ៖​ Art

មតិយោបល់