• 2020-11-04 07:09:04
  • ព័ត៌មាន

ជិះបាឡុងហោះគយគន់ប្រាសាទបុរាណពីលើមេឃ នៅសៀមរាប ពិតជារំភើបខ្លាំងណាស់!

  • 2020-11-04 07:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជិះបាឡុង គឺជាដំណើរកម្សាន្តផ្សងព្រេងដ៏គួរឲ្យរំភើបមួយបែបដែលកំពុងពេញនិយម ក្នុងចំណោមភ្ញៀវទេសចរណ៍​បរទេស​ដែលមកកម្សាន្ត​នៅខេត្តសៀមរាប។

ការផ្ដល់សេវាកម្សាន្តតាមបាឡុងនេះ ធ្វើឡើងនៅម្ដុំបរិវេណប្រាសាទបាគង ដែលមានចម្ងាយ ១៤គីឡូម៉ែត្រខាងកើតក្រុងសៀមរាប។ មុនពេលព្រះអាទិត្យរះ ក្រុមការងារចាប់ផ្ដើមរៀបចំសម្ភារៈ និងដំឡើងបាឡុង ទៅតាមចំនួនភ្ញៀវទេសចរ​។ នៅពេលមានកម្ដៅគ្រប់គ្រាន់ បាឡុង​ឡើងធំប៉ោង ហើយអណ្ដែតឡើងទៅលើ ដោយយោងទាំងកន្រ្ដកផ្ទុកមនុស្សទៅជាមួយផង។

នេះជាបទពិសោធន៍ដ៏គួរ​ឲ្យរំភើប នៅពេលដែលបាឡុងនាំភ្ញៀវទេសចរ​ឡើងខ្ពស់ពីដី ហើយហោះឡើងបន្តិចម្ដងៗ ចូលទៅជ្រកក្នុងលំហ​វេហា។ ផ្ទាំងទស្សនីយភាពនៃប្រាសាទបាគង ដែលអមដោយគូទឹកព័ទ្ធជុំវិញ បានបង្ហាញរាងយ៉ាងសង្ហាជូនភ្ញៀវទេសចរ​។ ប្រាសាទដែលមានអាយុកាលជាង ១ពាន់ឆ្នាំនេះ គឺជាចំណុចសំខាន់ដែលត្រូវទស្សនាក្នុងដំណើរកម្សាន្តតាមបាឡុង។

ចង់ដឹងថាបន្ទាប់ពីទស្សនា​ប្រាសាទបាគង បាឡុងនាំភ្ញៀវទៅទស្សនាអ្វីខ្លះទៀត សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម